• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកម្ពស់មនសិការការពារបរិស្ថានដល់យុវជនជំនាន់វ័យក្មេង

ដើម្បីឆ្ពោះទៅរករបៀបរស់នៅបៃតងនោះ យុវជននៃជំនាន់នីមួយៗមានឱកាសនិងបញ្ហាប្រឈមផ្សេងៗគ្នា ហើយបានអនុវត្តន៍សកម្មភាពតាមរបៀបររៀងៗខ្លួន។
 

(រូបថត៖ VNA)

ក្នុងក្របខ័ណ្ឌនៃគម្រោង "ជំនាន់បៃតង - ជំរុញជំនាន់យុវជនវ័យក្មេង ធ្វើសកម្មភាព ដើម្បីអាកាសធាតុនិងថាមពលប្រកបដោយចីរភាព" ដែលត្រូវបាន ស្ថានទូតដាណឺម៉ាកជួយឧបត្ថម្ភនោះ នាយប់ថ្ងៃទី ២៩ ធ្នូ មជ្ឈមណ្ឌលរស់នៅ និងសិក្សារៀនសូត្រ ដើម្បីបរិស្ថាន និងសហគមន៍ (Live and Learn) ចំណុះ សមាគមន៍វិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាមបានរៀបចំកិច្ចសន្ទនាតាមអនឡាញដោយប្រធានបទ៖ តើមនុស្សជំនាន់ពីទសវត្សរ៍១៩៨០ មកដល់បច្ចុប្បន្ន បានការពារបរិស្ថានយ៉ាងដូចម្តេច?។

អ្នកសម្របសម្រួលសិក្ខាសាលា លោកស្រី Do Van Nguyet នាយិការ Live and Learn បានចាត់ទុកថា៖ នាបច្ចុប្បន្ននេះ ការបង្កើនការចូលរួមរបស់យុវជនជំនាន់វ័យក្មេងទៅក្នុងសេចក្ដីសម្រេចចិត្តគោលនយោបាយទាក់ទងនឹងការប្រែប្រួលអាកាសធាតុនិងសកម្មភាពចលនាគោលនយោបាយតាមរយៈកិច្ចសន្ទនាជាប្រចាំ ឲ្យសមស្របនឹងយុវជន និងភាគីពាក់ព័ន្ធនានា ព្រមទាំងប្រើប្រាស់មូលដ្ឋានបច្ចេកទេសឌីជីថល ដើម្បីអភិក្រមនិងទាក់ទាញយុវជនចូលរួមធ្វើសកម្មភាពអាកាសធាតុ។ ដើម្បីឆ្ពោះទៅរករបៀបរស់នៅបៃតងនោះ យុវជននៃជំនាន់នីមួយៗមានឱកាស និងបញ្ហាប្រឈមផ្សេងៗគ្នា ហើយបានអនុវត្តន៍សកម្មភាពតាមរបៀបររៀងៗខ្លួន។ ដូច្នេះហើយ កិច្ចសន្ទនានេះបានផ្តល់ឱកាសដល់យុវជនវ័យក្មេងដើម្បីពិភាក្សាអំពីតួនាទី និងឱកាសរបស់យុវជន។ ទន្ទឹមនឹងនោះ យល់ដឹងកាន់តែច្បាស់លាស់អំពីរឿងរ៉ាវការពារបរិស្ថានរបស់យុវជនជំនាន់ពីទសវត្សរ៍១៩៨០ មកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top