16/08/2021 00:01 GMT+7 Email Print Like 0

លើកកម្ពស់តម្លៃកសិផលវៀតណាម

នៅកសិកម្មមូលដ្ឋាន ជាតំបន់វត្ថុធាតុដ៏សម្បូរបែប មានបន្លែ មើម សហករណ៍ ទន្លេក្រហម នៅឃុំដាយម៉ាច (Dai Mach) ស្រុកដុងអាញ (Dong Anh) ក្រុងហាណូយ បានផលិតជោគជ័យនូវផលិតផលបំពង់បឺត​ដោយបន្លែនិងមើមឈើ។ នេះជាផលិតផល OCOP តាម​ស្តង់ដាផ្កាយ៥ របស់ក្រុងហាណូយ បាននាំចេញទៅកាន់ប្រទេសជាច្រើនដូចជា៖ កូរេខាងត្បូង ប៊ូឡូញ សឹង្ហបុរី។ល។

រឿងផលិតកម្មបំពង់បឺតបន្លែ មើម បានផ្តួចផ្តើមចេញពីបង ឡេ វ៉ាន់តាម (Le Van Tam)។ បងតាម (Tam) ធ្លាប់ជាកសិករម្នាក់ មានស្រុកកំណើត នៅខេត្តថាញហ្វ័រ (Thanh Hoa)។ ចៃដន្យថ្ងៃមួយបងទៅលេងស្រុកកំណើត សម្លឹង​មើលផ្ទៃទន្លេធំល្វឹងល្វើយ កំពុងមានរលកបោកបាច់ កួចយកនូវគំនរសំរាម ក្នុងនោះមានបំពង់បឺតប្លាស្ទិក ដែលអណ្តែតនៅលើផ្ទៃទឹក បងមានអារម្មណ៍សោកស្តាយពេលឃើញផ្ទាល់នៅលើផ្ទៃសមុទ្រ មានភាពកខ្វក់យ៉ាងធ្ងន់ធ្ងរ ដោយសារគំនរសំរាមប្លាស្ទិក។ រូបភាពបំពង់បឺតប្លាស្ទិក អណ្តែតរសាត់លើផ្ទៃសមុទ្រ ចេះតែដេកសម្ងំនៅទីនោះមិនអាចពុករលួយបាន រូបភាពនេះចេះវិលវល់ក្នុងអារម្មណ៍ បងគិតហើយគិតទៀត ត្រូវតែធ្វើបំពង់បឺតជិតស្និទ្ធនឹងបរិស្ថាន។

ទាញយកប្រៀបខ្លាំងនៃកសិកម្មមូលដ្ឋាន នោះជាប្រភពវត្ថុធាតុបន្លែមើមដ៏សម្បូរបែប ប្រមូលផលពេញមួយឆ្នាំ។ បងបានសិក្សា ពិសោធន៍សាកល្បង និងផលិតចេញបំពង់បឺតបន្លែ មើម។ បំពង់បឺតធ្វើដោយគ្រាប់ធុញជាតិ បន្លែ មើម មានគុណសម្បត្តិ គឺមកពីធម្មជាតិទាំងស្រុង។ ក្រៅពីគុណប្រយោជន៍ប្រើសម្រាប់ពិសាទឹក​ បំពង់បឺតប្រភេទនេះ នៅអាចយកទៅឆា ស្ងោរ ដាក់ចូលទឹកស៊ុប ជួនកាលអាចចៀនធ្វើជា snack បង្កើតជាអាហារបំប៉ន និងប្លែកមាត់។

បងឡេ វ៉ាន់តាម (Le Van Tam) បានរួមនឹងប្រជាកសិករមូលដ្ឋាន នៃសហករណ៍ទន្លេក្រហម បង្កើតជាតំបន់វត្ថុធាតុដំាបន្លែ មើម ទុកសម្រាប់ធ្វើជាប្រភពផលិតកម្មបំពង់បឺត។ ប្រភេទមើមដូចជា៖ ការូត ដំឡូងជ្វា ឆាថាវ។ល។ ប្រភេទបន្លែមានពណ៌បៃតង ពណ៌លឿង ពណ៌ស្វាយ ពេលបានកិនម៉ដ្ឋក្លាយជាម្សៅ នឹងឆ្លងកាត់ដំណាក់កាលចំហុយ សម្ងួត បង្កើតជាផលិតផលបំពង់បឺត។ ការផលិតបំពង់បឺតបន្លែ មើម ជួយប្រជាកសិករដោះស្រាយបានការនាំចេញនូវកសិផល។ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាស្ថាប័នភ្នាក់ងារវាយតម្លៃខ្ពស់លើកសិផល។ បំពង់បឺតធ្វើពីបន្លែ មើម មានអត្ថន័យធំសម្រាប់ការអភិវឌ្ឍ ជាពិសេសរួមចំណែកទប់ស្កាត់កាក់សំណលបន្ថយភាពកខ្វក់បរិស្ថាន។



រោងបណ្តុះកូនពូជបន្លែ មើម ជាគោលគំនិតរបស់បង ឡេ វ៉ាន់តាម (Le Van Tam) នាយកសហករណ៍ទន្លេក្រហម បង្កើតបានផលិតផលបំពង់បឺតបន្លែ មើម ជិតស្និទ្ធនឹងបរិស្ថាន។ រូបថត៖ ខាញឡុង


ខ្សែសង្វាក់ផលិតកម្មបំពង់បឺតបន្លែ មើម របស់សហករណ៍ទន្លេក្រហម។ រូបថត៖ ខាញ់ឡុង


ដំណាក់កាលធ្វើម្សៅបន្លែ មើម ផុសៗ មុនពេលដាក់ចូលម៉ាស៊ីនចំហុយ។ រូបថត៖ ខាញ់ឡុង

 

បន្លែ មើម បន្ទាប់ពីកិនម៉ដ្ឋជាម្សៅ នឹងបាននាំយកទៅចូលម៉ាស៊ីនសម្ងួត នៅសីតុណ្ហភាពខ្ពស់។ រូបថត៖ ខាញ់ឡុង

 

រាល់ដំណាក់កាលតែងបានតាមដានមើល ពិនិត្យតឹងរ៉ឹង ដើម្បីការពារសុវត្ថិភាពអនាម័យ ពេលទៅដល់ដៃអ្នកប្រើប្រាស់។ រូបថត៖ ខាញ់ឡុង

 

ម្សៅក្រោយពេលចំហុយ នឹងបាននាំចូលម៉ាស៊ីនសង្កត់ពុម្ព។ រូបថត៖ ខាញ់ឡុង
 

ដំណាក់កាលច្រកដែកចូលផលិតផលបំពង់បឺត ដើម្បីរក្សាមិនឱ្យបំពង់បឺតកោង។ រូបថត៖ ខាញ់ឡុង

 

ផលិតផលបំពង់បឺតបន្លែ មើម នឹងបានយកទៅហាលសម្ងួត អំឡុង២៤ម៉ោង មុនពេលវេចខ្ចប់។ រូបថត៖ ខាញ់ឡុង

 

សព្វថ្ងៃ បំពង់បឺត Ecos  បាននាំចេញទៅកាន់ទីផ្សារបរទេសដូចជា៖ កូរេខាងត្បូង ប៊ូឡូន សឹង្ហបុរី អាមេរិក។ រូបថត៖ ខាញ់ឡុង

 

សហគ្រាសអាជីវកម្មទឹក​​សម្រាប់​ហូប​ សណ្ឋាគារ ភោជនិយដ្ឋាន បានសហការនឹង Ecos ដើម្បីគោលបំណងការពារបរិស្ថាន និងសុវត្ថិភាពសុខភាពរបស់អ្នកប្រើប្រាស់។ រូបថត៖ ឯកសារ

 

បរិយាយអំពីបទដ្ឋានបង្កើត និងជំហានកកើតពាណិជ្ជសញ្ញា សម្រាប់ផលិតផលបំពង់បឺតបន្លែ មើម របស់សហករណ៍ទន្លេក្រហម បងតាម (Tam) ចែករំលែកឱ្យដឹង ដើមឆ្នាំ២០១៨ សហករណ៍ទន្លេក្រហម ទទួលបានលិខិតកក់ទំនិញខ្នាតធំ នាំចេញទៅកាន់ប្រទេសអង់គ្លេស។ ក្នុងបទដ្ឋានផលិតកម្ម បំពង់បឺតសមស្រប់នឹងសីតុណ្ហភាព ចាប់ពី១៨ - ២៥អង្សាសេ ប៉ុន្តែពេលនាំទំនិញទៅប្រទេសអង់គ្លេស នៅទីនេះមានអាកាសធាតុក្រោមអវិជ្ជមាន១០អង្សាសេ ដូច្នេះបំពង់បឺតទាំងអស់ត្រូវខូចខាត់ទាំងស្រុង។

សហគ្រាសទន្លេក្រហម ត្រូវសំណងកិច្ចសន្យា។ ការឧបសគ្គនេះ ធ្វើឱ្យសហករណ៍បង់ខាតជាទម្ងន់។ ប៉ុន្តែបងតាម (Tam) មិនជិនណាយចិត្តផ្តើមចេញពីមេរៀនបរាជ័យបំពង់បឺត មិនសមស្រប់នឹងអាកាសធាតុត្រជាក់បង្គួរ។ បងតាម (Tam) ប្តេជ្ញាចិត្តសិក្សា និងស្វែងរករូបមន្ត ដើម្បីផលិតផលបំពង់បឺត អាចប្រើប្រាស់សមនឹងប្រភពទឹកពិសាគ្រប់ប្រភេទ ព្រមទាំងសមស្រប់នឹងអាកាសធាតុទាំងអស់។ បន្ទាប់ពីពិសោធន៍សាកល្បង ចុងក្រោយផលិតផលបំពង់បឺតបន្លែមើម មានពាណិជ្ជសញ្ញា Ecos ជោគជ័យ ដោះស្រាយបានចំណោទមួយ៖ សមស្រប់នឹងរាល់សីតុណ្ហភាព ប្រភពទឹកពិសា រឹងមាំចំពោះរាល់អាកាសធាតុ។ ការកក់ទំនិញនាំចេញទៅប្រទេសកូរេខាងត្បូង សម្រេចបានគុណភាពសុក្រិត ជាមួយនឹងផលិតភាព៧លានបំពង់បឺតក្នុងមួយខែ អះអាងបានពីគុណប្រយោជន៍នៃផលិតផល Ecos ពេលទៅដល់អ្នកប្រើប្រាស់ ជាពិសេសការនាំចេញ។ សព្វថ្ងៃ ផលិតផលបំពង់បឺតបន្លែ មើម បានចែកចាយនៅតាមប្រព័ន្ធផ្សារទំនើប ព្រលានយន្ត ក្រុមទេសចរណ៍ និងអង្គភាពអាជីវកម្មដឹកជញ្ជូន ជាពិសេស គឺកំពុងពង្រាយដាក់ចូលប្រព័ន្ធ នៅតាមស្ថាននាមទេសចរណ៍ធំៗ ក្នុងប្រទេសវៀតណាមដូចជា៖ ភូក្វឹក (Phu Quoc) ក្វាងនិញ (Quang Ninh) ដាណាំង (Da Nang) ជាដើម។ ទន្ទឹមនោះ ចែកចាយនៅតាមទីផ្សារក្នុងស្រុក បំពង់បឺតបន្លែមើម Ecos បាននាំចេញទៅកាន់ប្រទេសកូរេខាងត្បូង ប៊ូឡូញ សិង្ហបុរី អាមេរិក ជាមួយនឹងលិខិតកក់ទំនិញធំ ចាប់ពី១,៣លានបំពង់បឺតឡើងទៅ សម្រាប់ការនាំចេញ។

Ecos មានប្រព័ន្ធបំពង់បឺតសម្បូរបែប តាំងពីខ្នាតទំហំរហូតដល់ពណ៌ តែងមានភាពប្រណីត ជក់ចិត្តខាងរចនាសម្ពន្ធ ដូច្នេះងាយនឹងប្រើប្រាស់ សម្រាប់មនុស្សគ្រប់គ្នា។ ផលិតផលបានផលិតចេញដោយប្រជាកសិករ ឧស្សាហ៍ ស្លូតត្រង់។ ពួកគាត់ធ្វើជំនួសពាក្យនិយាយ នោះគឺការពារបរិស្ថានបៃតងស្រស់ស្អាត។ តាមបងតាម (Tam) យុទ្ធសាស្រ្តអភិវឌ្ឍន៍នៅពេលខាងមុខ របស់សហករណ៍ទន្លេក្រហម ជាមួយការជំរុញនាំចេញនូវផលិតផល និងផ្សព្វផ្សាយដំណឹង “ប្រើបំពង់បឺត Ecos ការពារជីវភាពរស់នៅនិងបរិស្ថានបៃតង” ដល់មនុស្សគ្រប់គ្នា។ ទន្ទឹមនោះ សហករណ៍ទន្លេក្រហម នឹងបង្កើតផលិតផលសម្បូរបែបដោយបន្លែ មើម មិនត្រឹមតែបំពង់បឺត នៅទាំងផលិតជាកាំបិត កែវ ចាន ទៀប  និងគ្រឿងប្រដាប់ប្រើប្រាស់ សុទ្ធតែអាចបានធ្វើដោយបន្លែមើម៕



សហករណ៍ទន្លេក្រហម សព្វថ្ងៃកំពុងសិក្សាបន្ថែម អំពីបន្លែ មើម ទុកជាវត្ថុធាតុដើម្បីផលិតបានផលិតផលបំពង់បឺតសម្បូរបែប។ រូបថត៖ ខាញ់ឡុង

 

 

 

ផលិតផលបំពង់បឺតច្នៃចេញពី បន្លែ មើម របស់ Ecos។ រូបថត៖ ឯកសារ
 

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ខាញ់ឡុង
ប្រែសម្រួល៖ រីកើង

បណ្តាអត្ថបទបានផ្សាយ