23/05/2019 11:15 GMT+7 Email Print Like 0

លើកកម្ពស់ការយល់ដឹងរបស់គ្រប់ថ្នាក់ ផ្នែក និងប្រជាជនក្នុងការបង្ការនិងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ


 អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Hoang Hiep បានថ្លែងមតិក្នុងពិធី
 

នាព្រឹក​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ គណៈកម្មាធិ​ការ​បញ្ជានែ​នាំ​មជ្ឈិម​ស្តីពី​ការ​បង្ការ​និង​ទប់​ទល់​នឹងគ្រោះមហន្តរាយធម្មជាតិ បានប្រារព្ធពិធីរំលឹកខួបលើកទី ៧៣ នៃទិវាប្រពៃណី​ស្តីពីការ​បង្ការ​និង​ទប់​ទល់​នឹងគ្រោះមហន្តរាយធម្មជាតិវៀតណាម( ចាប់ពីថ្ងៃទី ២២ ខែឧសភាឆ្នាំ ១៩៤៦ - ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៩​។
 
ក្នុងឱកាស​នោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើ​សារ​លិខិត​ជូន​ដល់​ជូន​រួម​ជាតិ​ និងយុទ្ធជនទូទាំងប្រទេ និងកងកម្លាំងពំពេញ​ភារកិច្ច​បង្ការនិង​ទប់ទល់​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ និងអង្គភាពមួយចំនួនទៀតផងដែរ។ ថ្លែងក្នុងពិធីនោះ អនុរដ្ឋមន្រ្តីក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍ជន​បទ លោក Nguyen Hoang Hiep បានសង្កត់ធ្ងន់ថា ដើម្បីកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ យើងគប្បី​លើក​កំពស់និងឯកភាពអំពីការយល់ដឹងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ​និង​ប្រជាជ​នក្នុងកា​របង្ការនិង ទប់ទ​ល់គ្រោះមហន្តរាយ​ធម្មជាតិ​សំដៅលើកស្ទួយ​កម្លាំង​នៃប្រព័ន្ធ​នយោបាយ​ក្នុងការ​ធានាសុ​វត្ថិភាព​ចំពោះគ្រោះ​មហន្តរាយធម្មជាតិផងដែរ។ ក្រៅពីនោះ គ​ប្បីសិក្សា​ស្រាវជ្រាវ​និង​អនុវត្ត​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​ ជាពិសេសគឺបច្ចេកវិជ្ជាព័ត៌មានក្នុងការវបង្ការនិងទប់ទល់ គ្រោះមហន្តរាយធម្មជាតិ រួមមាន​ការទទួល​និង​ចែករំលែកព័ត៌មាន ធានាការផ្សព្វផ្សាយព័ត៌មានដល់ស​ហគមន៍ និង​ប្រជាជនជាដើម៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ