ក្នុងឱកាសរំលឹកខួបលើកទី១០០ ទិវាបដិវត្តន៍ខែតុលារុស្ស៊ី នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាម បានសហការជាមួយស្ថានទូត រុស្ស៊ីរៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ “លាន់លឺបទចម្រៀងខែតុលា”។
ថ្លែង មតិនៅទីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានឲ្យ ដឹងថា៖ “ទោះបីជាប្រទេសទាំង២ឆ្ងាយពីខាងភូមិសាស្ត្រក្ដី ប៉ុន្តែខ្ញុំឃើញថា វប្បធម៌រុស្ស៊ីនិងវៀតណាម មានលក្ខណៈស្រដៀងគ្នាជាច្រើន។ ប្រការនេះបានធ្វើឲ្យប្រជាជាតិទាំង២សាមគ្គីគ្នា។ ក្នុងការតស៊ូប្រយុទ្ធប្រឆាំងបារាំង និងអាមេរិករបស់វៀតណាម អ្នកជំនាញ ការសូវៀតជាច្រើនបានមកវៀតណាម ហើយការជួយឧបត្ថម្ភខាងសម្ភារៈរបស់ សូវៀត ក៏បានរួមចំណែកសំខាន់ដើម្បីវៀតណាម មានបន្ថែមកម្លាំងឈ្នះលើសត្រូវឈ្លានពានដែរ។ ប្រការនេះមិនអាចបំភ្លេចបានឡើយ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម