ព័ត៌មាន

“លាន់លឺបទចម្រៀងខែតុលា” - កម្មវិធីសិល្បៈស្ដីពីទំនាក់ទំនងស្មោះត្រង់ វៀតណាម-រុស្ស៊ី

ក្នុង​ឱកាសរំលឹកខួបលើកទី១០០ ទិវាបដិវត្តន៍ខែតុលា​រុស្ស៊ី នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០១៧  នៅ​ទីក្រុង​ហាណូយ វិទ្យុសម្លេ​ងវៀតណាម​ បានសហកា​រជាមួយស្ថានទូ​ត រុស្ស៊ីរៀបចំកម្មវិធីសិល្បៈក្រោម​ប្រធាន​បទ “លាន់​លឺប​ទចម្រៀង​ខែតុលា”​។

​ថ្លែង មតិនៅទីនេះ អគ្គនាយកវិទ្យុសម្លេង​វៀតណាម លោក Nguyen The Ky បានឲ្យ ដឹង​ថា៖​ “ទោះបីជា​ប្រទេស​ទាំង២​ឆ្ងាយពីខាង​ភូមិសាស្ត្រក្ដី​ ប៉ុ​ន្តែខ្ញុំឃើញថា វ​ប្បធម៌រុស្ស៊ីនិងវៀតណាម មា​នលក្ខណៈ​ស្រដៀងគ្នាជា​ច្រើន។ ប្រការ​នេះបានធ្វើឲ្យប្រ​ជាជាតិទាំង​២សាមគ្គី​គ្នា។ ក្នុងការតស៊ូប្រយុទ្ធប្រ​ឆាំងបារាំង និងអាមេរិករ​បស់​វៀត​ណាម អ្នក​ជំនាញ​ ការសូវៀតជាច្រើនបាន​មកវៀតណាម ហើយការជួយឧបត្ថម្ភខាង​សម្ភារៈ​របស់ សូវៀត ក៏បាន​រួម​ចំណែក​​សំខាន់ដើម្បីវៀ​តណាម មានបន្ថែមកម្លាំ​ងឈ្នះ​លើស​ត្រូវឈ្លាន​ពាន​ដែរ។ ប្រការ​នេះមិន​អាចបំភ្លេច​បាន​ឡើយ​”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top