ទិដ្ឋភាពនៃពិធីជប់លៀង Gala Dinner
នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញជាអធិបតី ពិធីជប់លៀង Gala Dinner ស្វាគមន៍ប្រធានគណៈប្រតិភូនិងភរិយាដែលចូលរួមសន្និសីទជាន់ខ្ពស់ CLMV ទី៨ ACMECS ទី៧ និងWEF-មេគង្គ។ ថ្លែងមតិក្នុងពិធី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រទេសដែលរស់នៅរួមទន្លេមេគង្គសុទ្ធតែមានវប្បធម៌ប្រពៃណីយូរ អង្វែងពោរពេញទៅដោយអត្តសញ្ញាណ របស់ប្រទេសខ្លួន។ ហើយប្រទេសនីមួយ សុទ្ធតែមានសិល្បករដែលមានទេពកោសល្យផលិតចេញ នូវផលិតផលសិប្បកម្មវិចិត្រ សិល្បៈល្បីឈ្មោះលើពិភពលោក។ ដោយសារលក្ខណៈស្រដៀងគ្នានោះហើយដែលបានផ្សាភ្ជាប់ បណ្តាប្រទេសរស់នៅរួមទន្លេមេគង្គ តាំងពីដើមមក។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថាដោយឈរលើគ្រឹះដ៏រឹងមាំនោះ ប្រទេសមេគង្គ ទាំងអស់គប្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការ និងបើកទូលាយការផ្សាភ្ជាប់ជាមួយប្រទេស ស្ថិតតាមបណ្តោយទន្លេធំៗដូចជា អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ានិងមេគង្គក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចធ្វើសមាហរណកម្មតំបន់និងរួមគ្នារក្សាសន្តិភាពសំដៅឆ្ពោះទៅភាពសម្បូររុងរឿងសម្រាប់ប្រទេសទាំង៥ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម