02/02/2019 10:41 GMT+7 Email Print Like 0

រំលឹកខួបលើកទី ៨៩ ទិវាបង្កើតបក្ស៖ ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញ ទៅគោរពវិញ្ញណក្ខ័ន្ធលោកប្រធានហូជីមិញ

រំលឹកខួបលើកទី ៨៩ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ​២០១៩​​) និងទទួលអំណរឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ២០១៩ នោះ នាថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៩ គណប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញទៅដាក់កម្រងផ្កា ចូលគោរពវិញ្ញាណកក័្ខន្ធលោកប្រធានហូជីមិញនៅវិមានសពលោកប្រធាននិងដាក់កម្រងផ្កាឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធវីរៈជន យុទ្ធជនពលីនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជន នៅទីក្រុងហា​ណូយ​​។

 ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញទៅគោរពវិញ្ញណក្ខ័ន្ធលោកប្រធានហូជីមិញ

អញ្ជើញចូលរួមពិធីឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធនេះមានវត្តមាន៖ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  អតីតអគ្គលេខាបក្ស លោក Le Kha Phieu និង លោក Nong Duc Manh អតីតប្រធានរដ្ឋលោក Tran Duc Luong នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man និងអតីតថ្នាក់ដឹកនាំមួយចំនួនទៀត។

នាថ្ងៃដដែល បណ្ដាគណប្រតិភូគណៈកម្មាធិការយោធាមជ្ឈឹម ក្រសួងការពារជាតិ គណកម្មាធិការបក្សនគរបាលមជ្ឈឹម ក្រសួងនគរបាល គណកម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងគណកម្មាធិការចាត់តាំងមជ្ឈឹមបានអញ្ជើញទៅដាក់កម្រោងផ្ដា ចូលគោរពវិញ្ញាណកក័្ខន្ធលោកប្រធាន​ហូជីមិញ​ និងដាក់កម្រោងផ្កាឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជន​ពលី​នៅឈាបនដ្ឋាន Mai Dich ទីក្រុងហាណូយ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ