រំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ - ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧) នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថានទូតវៀតណាម និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរួមសហការរៀបចំជំនួបប្រាស្រ័យកីឡា វប្បធម៌សិល្បៈ។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោក Thach Du បានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០១៧ បានកត់ត្រាព្រឹត្តិការណ៍សំខាន់ ដែលប្រទេសទាំងពីកំពុងរៀបចំឡើងសកម្មភាពជាច្រើន ដើម្បីរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត ។ ការដែលប្រទេសទាំងពីររួមសហការរៀបចំនោះគឺជាសកម្មភាពមួយសំដៅធ្វើឲ្យប្រជាជន ជាពិសេសគឺជំនាន់ក្រោយៗរបស់វៀតណាម និងកម្ពុជាយល់ដឹងយ៉ាងជ្រាលជ្រៅថែមទៀត ស្ដីពីអត្ថន័យ មនោសញ្ចេតនា និងទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម