ព័ត៌មាន

រំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា


 រំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា 

ក្នុងឱកាសរំលឹកខួប​អនុស្សាវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនង​ការទូតរ​វាង​វៀត​ណាម និងកម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​១៩៦៧ - ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៧​) នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​​២០១៧ ស្ថានទូត​វៀត​ណាម​ និង​ក្រសួង​ការ​បរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានរួមសហ​ការ​រៀប​ចំ​ជំនួប​ប្រាស្រ័យ​កីឡា វប្បធម៌​សិល្បៈ។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គ​រដ្ឋទូត​វៀត​ណាម​ លោក Thach Du បានសង្កត់ធ្ងន់ថា៖ ឆ្នាំ ២០១៧ ​បានកត់​ត្រា​ព្រឹត្តិការណ៍​សំខាន់ ដែលប្រទេសទាំងពី​កំពុងរៀបចំ​ឡើង​សកម្មភាព​ជាច្រើន ដើម្បីរំលឹក​ខួប​លើក​ទី​ ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត ។ ការដែល​ប្រទេស​ទាំងពីរ​រួម​សហការ​រៀប​ចំនោះគឺ​ជា​សកម្មភាព​មួយ​សំដៅធ្វើ​ឲ្យប្រជាជន ជាពិសេស​គឺ​ជំនាន់​​ក្រោយៗរបស់វៀតណាម និងកម្ពុជាយល់​ដឹង​យ៉ាង​ជ្រាល​ជ្រៅថែម​ទៀត ស្ដីពី​អត្ថ​ន័យ មនោសញ្ចេតនា និងទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top