• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រោងចក្រឧណ្ហអគ្គិសនី Vung Ang 1 សម្រេចបានថាមពលអគ្គិសនីចំនួន ៦,៥ ពាន់លានគីឡូវ៉ាត់

ទោះបីជារងផលប៉ះពាល់ពីជំងឺ COVID-១៩ ក៏ដោយប៉ុន្តែនៅឆ្នាំ ២០២០ រោងចក្រឧណ្ហអគ្គិសនី  Vung Ang 1 (ខេត្ត Ha Tinh) នៅតែផលិតអគ្គិសនីជិត ៦,៥ ពាន់លានគីឡូវ៉ាត់។

រោងចក្រឧណ្ហអគ្គិសនី  Vung Ang 1


នេះគឺជាបរិមាណផលថាមពលខ្ពស់បំផុតចាប់តាំងពីរោងចក្រនេះត្រូវបានដាក់ឱ្យដំណើរការពាណិជ្ជកម្មកាលពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ។ ដោយហេតុនេះបានជួយឲ្យរោងចក្រឧណ្ហអគ្គិសនី  Vung Ang 1  ទទួលបានប្រាក់ចំណូលឡើងដល់ ១០.១១៦ ប៊ីលានដុង ដើម្បីបញ្ចូលថវិកាចំនួន ៤១៥ ប៊ីលានដុង។ លោក Ngo Van Chien នាយករោងចក្រថាមពលឧណ្ហអគ្គិសនី  Vung Ang 1  បានមានប្រសាសន៍ថា៖

« បន្ទាប់ពីសន្ទុះកំណើនក្នុងឆ្នាំ ២០២០ ហើយក្នុងឆ្នាំ ២០២១ ដំណោះស្រាយដំបូងនៃរោងចក្រគឺជារបៀបប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងតម្រូវការបរិស្ថាននិងត្រៀមខ្លួនជាស្រេចក្នុងការររៀបចំអង្គភាពប្រតិបត្តិការខ្ពស់បំផុត ។ ទន្ទឹមនឹងនោះ រោងចក្រក៏កំពុងផ្តោតសំខាន់ទៅលើការកែលម្អបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពនៃអង្គភាពនានា ព្រមទាំងកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម»។

គួរបញ្ជាក់ថា រោងចក្រថាមពលឧណ្ហអគ្គិសនី  Vung Ang 1   គឺជារោងចក្រថាមពលឧណ្ហអគ្គិសនីធំបំផុតមួយនៅតំបន់ភាគកណ្តាលប្រទេសវៀតណាម ហើយនៅពេលដាក់ឱ្យដំណើរការ បានរួមចំណែកក្នុងការផ្គត់ផ្គង់ដល់បណ្តាញអគ្គិសនីជាតិជាមធ្យមចំនួន ៧,២ ពាន់លានគីឡូវ៉ាត់ម៉ោង / ឆ្នាំ ហើយការលក់ចេញអគ្គិសនីមានទឹកប្រាក់ប្រមាណ ២៨៩ លានដុល្លារ / ឆ្នាំ (ស្មើនឹង ៤.៩០០ ប៊ីលានដុង)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top