19/04/2019 08:10 GMT+7 Email Print Like 0

រីកសុះសាយស្មារតីសហគមន៍អាស៊ាន


 ទិដ្ឋភាពនៃពិធីបង្ហូតទង់ជាតិអាស៊ាននៅទីក្រុងហាណូយ (រូបថត៖ hoanhap.vn)
 

 លោក​អ្នកនាងជាទីមេត្រី។ ក្នុងទស្សនៈវិស័យសហគមអាស៊ាន ឆ្នាំ ២០២៥ គោលដៅ ជួរមុខ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​គឺ កសាងសហគមន៍មួយ ដោយយកប្រជាជនធ្វើជាមជ្ឈមណ្ឌល បង្កើនសាមគ្គីភាព ឯកភាពរ​វាង​បណ្ដា​ប្រទេស​ជាសមាជិក។
 
ការកំណត់​រាល់តម្លៃរួម និងរាល់បទដ្ឋានរួមរបស់សហគមន៍ រាល់អត្តសញ្ញាណអាស៊ានរួម កំពុងត្រូវបាន​ប្រទេស​ជាសមាជិក​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ទាំង ១០ ខិតខំប្រឹងប្រែងកសាង សំដៅបង្កើតចំណង​តភ្ជាប់​រវាង​ប្រជាជន​នៃបណ្ដាប្រទេសជាសមាជិតយ៉ាងយូរអង្វែងផងដែរ។
 
នាប៉ុន្មាន​ឆ្នាំថ្មីៗនេះ ពិធីបង្ហូតទង់ជាតិអាស៊ាន នៅក្បែរទង់ជាតិនៃ​ប្រទេសខ្លួន​បានក្លាយ​ទៅជា​ភាព​ស្និត​ស្នាល​ចំពោះ​ប្រជាជនគ្រប់រូបនៃបណ្ដាប្រទេសជាសមាជិតអាស៊ានចាប់​តាំង​ពី​ឆ្នាំ ២០១១ មក ពិធីបង្ហូត​ទង់​ជាតិ​អាស៊ានបានប្រព្រឹត្តិទៅនាថ្ងៃទី ៨ ខែសីហា (ទិវាបង្កើត​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍) ជារៀងរាល់ឆ្នាំ នៅ​បណ្ដាប្រទេសជាសមាជិតអាស៊ាន។ ទង់ជាតិអាស៊ាន តំណាងឲ្យសន្តិភាព​ សាមគ្គីភាព និងភាព​ស្វាហាប់​របស់អាស៊ាន​ត្រូវបានបង្ហូតឡើងជាមួយតន្ត្រីអាស៊ាន។ សកម្មភាពនេះមិ​ន​ត្រឹមតែមានអត្ថន័យបង្កើន​សាមគ្គីភាព​រវាងបណ្ដាប្រទេសអាស៊ានប៉ុណ្ណោះទេ ថែមទាំងបង្ហា​ញនូវ​ការសន្យា​របស់​បណ្ដា​ប្រទេស​អាស៊ាន​ក្នុង​ការ​អនុវត្ត​ន៍ចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ ២០២៥ ៖ សមាហរណកម្ម សន្តិភាព និងស្ថិរភាពទៀតផង។
 
នៅថ្នាក់សហគមន៍ បណ្ដាប្រទេសអាស៊ានបានឯកភាពគ្នាអំពីសកម្មភាពលើកតម្កើងស្ថាបនិកអាស៊ាន លើក​ត​ម្កើង​​សហគ្រិនវ័យក្មេង ដែលបានរួមវិភាគទានជាច្រើនទៅក្នុងសង្គម លើកតម្កើងបុគ្គល​ដែលមាន​ស្នាដៃ​​ខ្ពស់​​ក្នុងការអភិរក្ស ជីវចំរុះ។ ចំណែកឯថ្នាក់ជាតិវិញ បណ្ដាប្រទេស​សុទ្ធតែ​មាន​ផែន​ការ​រៀប​ចំពិធីរំ​លឹកខួប​រៀងៗ​​ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជ​នលើកកម្ពស់ការយល់ដឹងអំពីអា​ស៊ាន​។
 
នៅក្នុង​សិក្ខាសាលាមួយដែលទើបនឹងបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយនាពេលថ្មីៗនេះ អតីតអគ្គ​លេខា​ធិការ​​អាស៊ាន​ លោក Le Minh Vuong បានសង្កត់ធ្ងន់ថា៖ នាបច្ចុប្បន្ននេះ ការបង្កើនការយល់​យល់ដឹង​របស់​ប្រជាជន​​អំពីសហគមន៍អាស៊ានគឺជាភារកិច្ចសំខាន់មួយ។
 
“ខ្ញុំគិតថា ប្រជាជនអាស៊ានគ្រប់រូបត្រូវឆ្លើយឲ្យបាននូវសំណួរដែលសួរថា តើប្រជាជនអា​ស៊ានមាន​មោទនភាព​អំពីប្រការ​អ្វី។​ ឧទាហរណ៍ថា ប្រជាជន Butan មានសុភមង្គលអំពីអ្វីដែរ។ ប្រទេសអាស៊ាន​និមួយៗមាន​របៀប​របប​​នយោបាយ និងកម្រិតអភិវឌ្ឍន៍ខុ​សពីគ្នា  ប៉ុន្តែយើងជាប្លុកតែមួយ។ ហេតុដូច្នេះ​ហើយ យើងចាំដបាច់​ត្រូវ​កសាង​ និងរួមវិភាគទានទៅក្នុងអត្ថស​ញ្ញាណអាស៊ាន​ដោយឡែកផង​ដែរ”។
 
អាស៊ាន​គឺជាទីផ្សារដ៏ធំមួយដោយមានប្រជាជនចំនួន ៦៣០ លាននាក់។ នាបច្ចុប្បន្ននេះ មានកត្តា​ជាច្រើន​ដូចជា​ ធ​នធានធម្មជាតិ និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយអាស៊ានទៅជាប្លុកអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាតែមួយ។ ជំនាន់យុវវ័យ​គឺជាអនាគតរបស់អាស៊ាន ផង និងជាអ្នកកំណត់ជោគវាសនារបស់សហគមន៍ទៀតផង ។ នាបច្ចុប្បន្ននេះ​ យុវវ័យអាស៊ានកំពុងផ្លាស់ប្ដូរអំពីការត្រិះរិះ ដើម្បីទាញយកឱកាសពីសហគមន៍។ ពួកគេ​មិនត្រឹម​​តែត្រិះរិះអំពីការអភិវឌ្ឍថ្នាក់ជាតិប៉ុណ្ណោះទេ ថែមទាំងសហគមន៍អាស៊ានទៀតផង។ មិត្ត Nguyen Thi Min​h Hue យុវនារីវៀតណាមមួយរូបបានចែករំលែកថា៖
 
“នាបច្ចុប្បន្ននេះ​ អាស៊ានមានប្រៀបខ្លាំងអំពីចំនួនប្រជាជនវ័យក្មេង។ មានយុវជនជា​ច្រើន​រូបបាន​ទាក់​ទង​ជាមួយ​បច្ចេកវិ​ទ្យាថ្មី បញ្ញាថ្មី ហើយមានភាពស្វាហាប់ និងយកចិត្តទុកដាក់ដល់នយោបាយ។ ក្នុងនោះ គោលនយោ​បាយ​បានដើរតួនាទីយ៉ាងសំខាន់ចំពោះអាស៊ាននិយាយរួម និងបណ្ដាប្រទេសជាសមាជិក​អាស៊ាន​និយាយ​ដោយ​ឡែក”។
 
ការជំរុញការ​ធ្វើសមាហរណកម្មសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅថែមទៀត គឺជាគន្លឹះក្នុងយុទ្ធនាការរបស់អាស៊ាន ដោយ​ឆ្ពោះទៅ​រកតួ​នាទីជាសកល។ ទោះជាយ៉ាងណាក៏ដោយ រាល់គោលដៅរបស់អាស៊ាននឹងទទួលបានជោគជ័យ ប្រសិ​ន​បើជាការបម្រើដល់មនុស្ស។ នៅពេលដែលការ​យល់​ដឹង​អំពីស​ហគមន៍​អាស៊ាន​របស់ប្រ​ជាជន​ត្រូវ​បាន​លើក​ក​ម្ពស់នោះ ប្រជាជននឹងក្លាយ​ទៅជាផ្នែក​មួយនៃដំណើ​ការតាក់​តែងគោល​នយោបាយ​សំខាន់​ៗ ក៏​ដូច​ជា​ជួយ​ពួកគេទាក់ទងផ្ទាល់ជាមួយផលប្រយោជន៍​ពីសហគមន៍ផងដែរ។ ហើយតាមនោះ​ ក្លាយទៅជាកត្តាសំ​ខាន់​ក្នុង​ដំណើរការកសាង និ​ងអភិវឌ្ឍន៍អាស៊ាន។ អាស៊ានបា​ន និងកំពុង​ខិតខំប្រឹង​ប្រែងបន្ត​អនុវត្តន៍ទៅ​តាមទិសដៅនេះនាកំណាត់ផ្លូវខាង​មុខផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ