27/03/2020 16:35 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឡាវនូវឧបករណ៍វេជ្ជសាស្ត្រចាំបាច់ដែលមានតម្លៃ ១០០.០០០ ដុល្លារសម្រាប់ប្រទេសនីមួយៗ

នៅក្នុងជំនួបទាំងពីរនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់លើការសម្របសម្រួលនិងការជួយគ្នាទៅវិញទៅមក រវាងបណ្តាប្រទេស ក្នុងបរិបទនៃការរីករាលដាលនៃ Covid-19 គឺចាំបាច់និងមានអត្ថន័យណាស់។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោហ៊ុនសែន និងនាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith


នារសៀលថ្ងៃទី ២៦ ខែមីនា នៅទីស្ដីការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោហ៊ុនសែន និងនាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith ស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយកម្ពុជានិងឡាវ ក្នុងការប្រយុទ្ធប្រឆាំងការរីករាល ដាលនៃជំងឺ Covid-19។

នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទទាំងពីរនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់លើការសម្របសម្រួលនិងការជួយគ្នាទៅវិញទៅមករវាងបណ្តាប្រទេស ក្នុងបរិបទនៃការរីករាលដាលនៃ Covid-19 គឺចាំបាច់និងមានអត្ថន័យណាស់។ ឈរលើស្មារតីមិត្តភាពនិងសាមគ្គីភាពពិសេសរវាងប្រទេសទាំងបី លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជម្រាបថា រដ្ឋាភិបាល វៀតណាមបានសម្រេចជួយឧបត្ថម្ភរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឡាវនូវឧបករណ៍វេជ្ជសាស្ត្រចាំបាច់ដែលមានតម្លៃ ១០០.០០០ ដុល្លារអាមេរិក សម្រាប់ប្រទេសនីមួយៗ បន្ថែមពីការជួយឧបត្ថម្ភដោយផ្ទាល់ពីក្រសួង មូលដ្ឋាននិងធុរកិច្ចដល់ដៃគូឡាវនិងកម្ពុជា។

លោកនាយករដ្ឋមន្ត្រីអញ្ជើញអះអាងថា ប្រទេសវៀតណាមបានត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រទៅជួយនិងចែក​រំលែកបទពិសោធន៍អំពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ប្រសិនបើប្រទេសកម្ពុជានិងឡាវមានតម្រូវការ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្តែងនូវគោលបំណងថា ប្រទេសទាំងបីបន្តធ្វើការយ៉ាងជិតស្និទ្ធនៅក្នុងអាស៊ាន ដោយបង្ហាញពីស្មារតីសាមគ្គីភាពនិងឯកភាព ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការបង្ការនិងទប់ស្កាត់ Covid-19។

ជាការឆ្លើយតប នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុនសែន និងនាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាម ដែលបានចែករំលែកនិងជួយឧបត្ថម្ភឧបករណ៍វេជ្ជសាស្រ្តសម្រាប់ប្រទេសនីមួយៗ ព្រមទាំងបញ្ជាក់ថា នេះគឺជាអំណោយដែលមានអត្ថន័យខ្លាំងណាស់នៅក្នុងស្ថានភាបលំបាកដូចបច្ចុប្បន្ន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ