01/06/2019 11:06 GMT+7 Email Print Like 0

រដ្ឋាភិបាលវៀតណាមរៀបចំកិច្ចប្រជុំជាប្រចាំខែ


 នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំជា ប្រចាំខែរបស់រដ្ឋាភិបាល (រូបថត៖ chinhphu.vn)
 

នា​រសៀលថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋ​មន្រ្តី វៀតណាមលោក Nguyen​ Xuan Phuc បាន​អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំជា ប្រចាំខែរបស់រដ្ឋាភិបាល។

ថ្លែង​នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានជម្រាបថា បណ្ដាសមាជិក​សភា​បាន​វាយ​តម្លៃ​យ៉ាង​សកម្ម​ចំពោះ​ការ​អនុវត្តភារ​កិច្ចសេដ្ឋកិច្ច​សង្គមឆ្នាំ២០១៨ និង​ចាប់ពីដើមឆ្នាំ២០១៩មក ក្រោមការដឹកនាំ​និង​ប្រតិបត្តិរបស់ រដ្ឋាភិបាល។​ ប៉ុន្តែ លោកនាយករដ្ឋមន្រ្តីបាន​ចាត់​ទុកថា៖
 
“តាម​រយៈ​ការពិភាក្សា បណ្ដាសមាជិកសភាបានលើកឡើងនូវបញ្ហាស្ដីពី ការអភិវឌ្ឍដោយចីរភាពនៅវៀតណាម ដែលក្នុង​នោះវិស័យ​សេដ្ឋកិច្ចនិងវិស័យ​ វប្បធម៌ត្រូវមានភាពសុខ​ដុម។ យើង​បាន​និយាយ​អំពី​បញ្ហា​នេះតាំង​ពីយូរ​ណាស់​ មកហើយ ប៉ុន្តែក្នុងសម័យប្រជុំរដ្ឋសភាលើកនេះ​បានស​រអោយឃើញថា យើង​ ត្រូវផ្ដោត​ទៅលើ​វិស័យ​វប្បធម៌​ជាច្រើន​ថែមទៀត។ ប្រសិនបើត្រឹមតែផ្ដោតទៅ​លើ វិស័យសេដ្ឋកិច្ចឯ​ណោះ គឺនឹង​មាន​ថ្ងៃមួយ​ដែល​សេដ្ឋ​កិច្ច​រងការជាប់គាំងដោយ សារតែផលប៉ះពាល់នៃវ​ប្បធម៌។ នោះគឺបញ្ហាសីល​ធម៌ ​បរិស្ថានរស់នៅ និ​ង​ទំនាក់​ ទំនង​សង្គម​ផ្សេងៗ”។
 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអោយដឹងថា បណ្ដាអង្គការ អន្តរជាតិ​នៅតែដាក់​វៀត​ណាម​ចូល​ក្នុង​ក្រុម​ “ភ្លឺបំផុត” ក្នុងចំណោមប្រទេសកំពុង អភិវឌ្ឍនានា។ ក្នុងនោះ ធនាគារ Standard Chartered ព្យាករណ៍​ថា​ វៀតណាម ស្ថិតនៅក្នុងក្រុមខឿនសេដ្ឋកិច្ចចំនួន៧ ដែលមានកំណើនសេដ្ឋកិច្ច៧%ដល់ឆ្នាំ ២០៣០។ អង្គការ​រៀប​ចំណាត់ថ្នាក់ឥណទានអន្តរជាតិ Fitch ក៏បានលើក យថាទស្សន៍សេដ្ឋកិច្ចវៀតណាមពីកម្រិត “ស្ថិរភាព”​ ឡើងទៅ “សកម្ម”។
 
ដើម្បី​ដោះស្រាយភារកិច្ចនាខែមិថុនាក៏ដូចរយៈពេលនៅសេសសល់ក្នុងឆ្នាំ២០១៩ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​សំណូម​ពរអោយក្រសួងនិងស្ថាប័នទាំងអស់ ត្រូវវាយតម្លៃអោយ​បានត្រឹម​ត្រូវចំពោះស្ថា​នភាព​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​។ ទន្ទឹម នឹងនោះគឺបន្តផ្ដោតទៅលើវិស័យវិទ្យាសាស្ត្របច្ចេកទេស ការផ្លាស់ប្ដូរថ្មី និងការ ច្នៃប្រឌិត ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ