• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើគម្រោងអគ្គិសនី


ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung និងសមភាគីឡាវ លោក Sonexxay Siphandone អនុវត្តកិច្ចចរចារ

ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវលោក Sonexxay Siphandone នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦​ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នាពេលរសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានជួបចរចារជាមួសមភាគីឡាវលោក Sonexxay Siphandone ។ នៅជំនួបនេះ ភាគីទាំងពីរបានឯកភាពថានាពេលខាងមុខនឹងបន្តអនុវត្តយ៉ាងល្អរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់និងបន្តការផ្លាស់ប្តូរគណៈ​ប្រតិភូ​គ្រប់ជាន់ថ្នាក់ ដើម្បីចែករំលែកនូវបទពិសោធន៍ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយ ៗ​។​ ភាគីទាំងពីរបានរួមគ្នាពិភាគ្សាលើវិធានការមួយចំនួនសំដៅជម្រុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ រួមចំណែកដោះស្រាយការលំបាកនៃគម្រោងរបស់អង្គភាពអាជីវកម្ម​វៀតណាម ដែលវិនិយោគនៅឡាវនោះ សំដៅលើកកំពស់ប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី រួម ចំណែកអនុវត្តប្រកបដោយជោគជ័យកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងឆ្នាំ​២០១៦​។ បញ្ចប់កិច្ចចរចារ ឧបនាយករដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការអភិ វឌ្ឍន៍បណ្តាគម្រោងអគ្គិសនីនៅឡាវនិងទិញលក់អគ្គិសនីដល់ឆ្នាំ២០៣០ រួមទាំងធ្វើជាក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៤ រវាងប្រទេសទាំងពីរវៀតណាមនិងឡាវផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម




 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top