
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung និងសមភាគីឡាវ លោក Sonexxay Siphandone អនុវត្តកិច្ចចរចារ
ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវលោក Sonexxay Siphandone នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នាពេលរសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានជួបចរចារជាមួសមភាគីឡាវលោក Sonexxay Siphandone ។ នៅជំនួបនេះ ភាគីទាំងពីរបានឯកភាពថានាពេលខាងមុខនឹងបន្តអនុវត្តយ៉ាងល្អរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់និងបន្តការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីចែករំលែកនូវបទពិសោធន៍ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយ ៗ។ ភាគីទាំងពីរបានរួមគ្នាពិភាគ្សាលើវិធានការមួយចំនួនសំដៅជម្រុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ រួមចំណែកដោះស្រាយការលំបាកនៃគម្រោងរបស់អង្គភាពអាជីវកម្មវៀតណាម ដែលវិនិយោគនៅឡាវនោះ សំដៅលើកកំពស់ប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី រួម ចំណែកអនុវត្តប្រកបដោយជោគជ័យកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៦។ បញ្ចប់កិច្ចចរចារ ឧបនាយករដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការអភិ វឌ្ឍន៍បណ្តាគម្រោងអគ្គិសនីនៅឡាវនិងទិញលក់អគ្គិសនីដល់ឆ្នាំ២០៣០ រួមទាំងធ្វើជាក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៤ រវាងប្រទេសទាំងពីរវៀតណាមនិងឡាវផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម