នារសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមបានប្រកាសជាផ្លូវការ នូវរបាយាការណ៍អភិវឌ្ឍន៍ពិភពលោក ឆ្នាំ២០១៦ ដោយស្តីពីផលប្រយោជន៍នៃបច្ចេកវិទ្យា digital។ ថ្លែងមតិក្នុង ពិធីនាយិការធនាគារ WB ប្រចាំនៅវៀតណាម លោកស្រី Victoria Kwakwa បានសង្កត់ធ្ងន់ថាបច្ចេកវិទ្យា digital បានពង្រីកលើទូទាំងពិភពលោក។ លោកស្រី បានឲ្យដឹងថា របាយការណ៍នេះបានស្នើសកម្មភាពស្នូលចំនួនពីរនោះលុបបំបាត់គម្លាត digitalតាមរយៈការសាយភាយអ៊ីនធ្វើណែត ក្នុងតម្លៃថោកនិងមានសុវត្ថភាព បង្កើនការគ្រប់គ្រងរដ្ឋសំដៅធានា លក្ខណៈប្រកួតប្រជែងរវាងក្រុមហ៊ុននានា ។
រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានអះអាងថារដ្ឋាភិបាល វៀតណាម យកចិត្តទុកដាក់ជាពិសេស ក្នុងការដាក់ចេញគោលនយោបាយលើក ទឹកចិត្តការអភិវឌ្ឍន៍បច្ចេកវិទ្យា digital។ លោកក៏បានចាត់ទុកថា ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា digital ក្រុមហ៊ុនទាំងអស់ត្រូវ អនុវត្តបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអភិវឌ្ឍន៍។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនក៏ត្រូវខំប្រឹងប្រែង ទាក់ទងផ្ទាល់ជាមួយ បច្ចេកវិទ្យាព័ត៌មានក្នុងការងារនិងអនុវត្តជាក់ស្តែងក្នុងជីវ ភាពរស់ នៅទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម