12/01/2022 12:03 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមអនុម័តលើសេចក្ដីសម្រេចចិត្តអំពីការជួយឧបត្ថម្ភការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ

នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ក្រោយរយៈពេល៤ថ្ងៃធ្វើការ សម័យប្រជុំវិសាមញ្ញ លើកទី១ រដ្ឋសភានីតិកាលទី១៥ បានបិទបញ្ចប់នៅសាលប្រជុំ Dien Hong (រដ្ឋធានី ហាណូយ) ហើយត្រូវបានផ្សាយផ្ទាល់តាមប្រព័ន្ធវីដេអូទៅកាន់គណៈប្រតិភូសមាជិក រដ្ឋសភាចំនួន៦២ក្នុងទូទាំងប្រទេស។

អញ្ជើញចូលរួមពិធីបិទ មានអគ្គលេខានៃគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងសមាជិករដ្ឋសភាជាច្រើនកុះករ។

 

លោកប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងសុន្ទរកថាបិទសម័យប្រជុំ។ (រូបថត៖ VOV)
 
សមាជិករដ្ឋសភាចុចប៊ូតុងបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្តអំពីគោលនយោបាយសារពើពន្ធ រូបិយវត្ថុសម្រាប់ជួយឧបត្ថម្ភការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ។


ថ្លែងសុន្ទរកថាបិទសម័យប្រជុំ លោកប្រធានរដ្ឋសភា Vuong Dinh Hue បាន បញ្ជាក់ថា សម័យប្រជុំមានខ្លឹមសារសំខាន់ជាច្រើន មិនត្រឹមតែសម្រាប់ឆ្នាំ២០២២ ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ដំណាក់កាល២០២១-២០២៥និងឆ្នាំក្រោយៗទៀតផង ដែរ។ ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ- ១៩បានប៉ះពាល់ដល់ប្រតិបត្តិការផលិតកម្ម អាជីវកម្ម ជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជាល្បឿនស្ដារឡើងវិញនៃខឿនសេដ្ឋកិច្ច នោះ រដ្ឋសភាបានធ្វើការសម្រេចចិត្តដោយទាន់ពេលវេលា សំដៅធ្វើជាក់ស្ដែងភាវូប នីយកម្ម ស្ថាប័នភាវូបនីយកម្មនូវគោលជំហរ គោលនយោបាយរបស់បក្ស រដ្ឋសភាអំពី សេដ្ឋកិច្ចសង្គម ហិរញ្ញវត្ថុ ថវិការ ដើម្បីបំពេញតម្រូវការដ៏ចាំបាច់បន្ទាន់របស់ប្រទេស ជាតិ ការប្រកបរបររកស៊ីនិងជីវភាពរស់នៅរបស់ប្រជាជន។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

“ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ សមាជិករដ្ឋសភាបានចូលរួមថ្លែងមតិ ចំនួនជិត១១០០លើកនៅតាមសម័យពិភាក្សានានា ហើយមានមតិយោបល់ជាច្រើនដ៏ ជ្រាលជ្រៅ អស់ពីចិត្ត មានគុណភាពនិងលក្ខណៈស្ថាបនាខ្ពស់។ ស្ថាប័នមានសមត្ថ កិច្ចបានព្យាយាមបូកសរុប ទទួលយក បកស្រាយបំភ្លឺមតិយោបល់របស់សមាជិក រដ្ឋសភា ដើម្បីដាក់ជូនរដ្ឋសភាពិចារណា បោះឆ្នោតអនុម័ត លើច្បាប់ ១ សេចក្ដី សម្រេចឯកទេសចំនួន៣ និងសេចក្ដីសម្រេចចិត្តរួមនៃសម័យប្រជុំ”។ 

ជាក់ស្ដែងគឺ ពាក់ព័ន្ធដល់គោលនយោបាយសារពើពន្ធនិងរូបិយវត្ថុសម្រាប់ជួយ ឧបត្ថម្ភការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ រដ្ឋសភាបានឯកភាពខ្ពស់លើការ ចេញផ្សាយសេចក្ដីសម្រេចចិត្តអំពីសារពើពន្ធ រូបិយវត្ថុ ដោយមានទ្រង់ទ្រាយប្រមាណ ៣៥០លានលានដុង ដើម្បីបម្រើការងារបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ហើយជួយឧបត្ថម្ភឲ្យទាន់ពេលវេលាដល់ការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើង វិញប្រកបដោយចីរភាព។

រដ្ឋសភាក៏បានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីជំហរវិនិយោគលើគម្រោងកសាងផ្លូវល្បឿនលឿនជើង-ត្បូងនៅប៉ែកខាងកើតក្នុងដំណាក់កាល២០២១-២០២៥ ដែលប្រើប្រាស់ដើមទុន វិនិយោគសាធារណៈប្រមាណ១៥០លានលានដុង សម្រាប់ កសាងផ្លូវប្រវែង៧២៩គីឡូម៉ែត្រ ដើម្បីតភ្ជាប់បណ្ដាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ មណ្ឌលឧស្សាហកម្ម ជាពិសេសគឺតំបន់សេដ្ឋកិច្ចស្នូលៗ សំដៅលើកកំពស់សមត្ថភាព ប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ រដ្ឋសភាក៏បានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេច ចិត្តអំពីការអនុវត្តជាសាកល្បងយន្តការ គោលនយោបាយពិសេសមួយចំនួនដើម្បី អភិវឌ្ឍន៍ទីក្រុង Can Tho ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ