រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច
លទ្ធផលអនុវត្តភេរកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ២០១៥ និង៥ឆ្នាំ ២០១១-២០១៥ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច ផែនការប្រើប្រាស់ដីធ្លី ក្នុងដំណាក់កាល ២០១៦-២០២០ ជាបណ្ដាខ្លឹមសារស្នូលដែលបានបណ្ដាសមាជិកសភាពិភាក្សា នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ នៅសម័យប្រជុំលើកទី១១។
បណ្ដាសមាជិក សមាជិកាសភាភាគច្រើនបានឯកភាព ចំពោះរបាយការណ៍របស់រដ្ឋាភិបាល ស្ដីអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ រយៈពេល៥ឆ្នាំ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ទោះបីជាប្រទេសជួបការលំបាកជាច្រើនក្តី ប៉ុន្តែនៅទទួលបានគោលដៅដែលបានដាក់ចេញ។ ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព កំណើនសេដ្ឋកិច្ចខ្ពស់សុខុមាលភាពសង្គមត្រូវបានធានា ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលំអរ។ ឆ្នាំ២០១៥ GDP របស់វៀតណាមទទួលបាន ៦,៦៨% ខ្ពស់ជាងគោលដៅដែលបានដាក់ចេញ គឺ៦,២%។ នេះគឺជាកំរិតខ្ពស់បំផុតក្នុងដំណាក់កាល ២០១១-២០១៥។
ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសជាតិ បណ្ដាសមាជិក សមាជិកាសភាបានចាត់ទុកថា៖ រដ្ឋាភិបាលត្រូវប្រមូលផ្តុំរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ លើវិស័យសំខាន់មួយចំនួនដូចជា៖ វិនិយោគសាធារណះ សម្ព័ន្ធធនាគារ សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចនិងកសិកម្ម។ លោក Nguyen Lam Thanh សមាជិកសភាមណ្ឌលខេត្ត Lang Son បានអោយដឹងថា៖
“ក្នុងផែនការអភិវឌ្ឍន៍៥ឆ្នាំខាងមុខនេះ ត្រូវមានគោលនយោបាយ និងដំណោះស្រាយព្រមៗគ្នា ប្រកបដោយប្រសិទ្ធិភាព។ ពិសេសគឺមានយន្តការផ្លាស់ប្តូរថ្មី យន្តការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សំរាប់តំបន់ជនជាតិភាគតិច តំបន់ជួបការលំបាក់ តំបន់ព្រំដែន កោះសមុទ្រ។”
ពិភាក្សាអំពីផែនការប្រើប្រាស់ដីធ្លី ក្នុងរយៈពេល៥ឆ្នាំ ២០១៦ -២០២០ បណ្ដាសមាជិកសភាបានវាយតំលៃខ្ពស់ ចំពោះការដែលរដ្ឋាភិបាលកែទម្រង់ផែនការប្រើប្រាស់ដី បំពេញតម្រូវការអភិវឌ្ឍន៍ជាក់ស្ដែងរបស់ប្រទេសជាតិ ស្តីអំពីកិច្ចការពារអធិបតេយ្យភាពប្រទេសជាតិ លោក Truong Trong Nghia សមាជិកសភាបណ្ឌលទីក្រុងហូជីមិញ បានអោយដឹងថា៖
“ខ្ញុំឯកភាពចំពោះរបាយការណ៍របស់រដ្ឋាភិបាលគឺស្ថានភាព នៅលើសមុទ្រខាងកើតគឺស្មុគ្រស្មាញហើយ គំរាមគំហែងយ៉ាងធ្ងន់ធ្ងរទៅ លើសន្តិភាព ស្ថិរភាពនិងជះឥទ្ធិពលអសកម្មដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិ។ ត្រូវតែធានាអោយប្រជាជនមោទន អំពីជនជាតិវៀតណាមអំពីប្រទេសជាតិវៀតណាម។ ត្រូវបង្កើនចំណងសាមគ្គីភាពរបស់ជនជាតិទាំង៥៤ទាំងមូល សាមគ្គីភាពរវាងប្រជាពលរដ្ឋនៅក្នុងនិងក្រៅប្រទេស។ រាប់ពាន់ឆ្នាំកន្លងទៅ ប្រជាជាតិវៀតណាមជានិច្ចកាលត្រូវប្រឆាំង នឹងសត្រូវឈ្លានពាន ប៉ុន្តែយើងជានិច្ចកាលទទួលបានជោគជ័យ ពីព្រោះយើងពង្រីកបានចំណងសាមគ្គីជាតិទាំងមូល៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម