• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភានិងគណបក្សចំនួនពីរនៅអាមេរិកគាំទ្រចំពោះការអភិវឌ្ឍទំនាក់ទំនង ជាមួយវៀតណាម


  រដ្ឋសភានិងគណបក្សចំនួនពីរនៅអាមេរិកគាំទ្រចំពោះការអភិវឌ្ឍទំនាក់ទំនង ជាមួយវៀតណាម

នៅថ្ងៃទី២៣ ខែមេសា​ ឆ្នាំ​២០១៨ ​ស្ថានទូតវៀតណាម​ប្រចាំ​នៅអាមេ​រិកបាន​ប្រារព្ធពិធីទទួលស្វា​គមន៍ ទីប្រឹក្សានិង​អ្នកជំនួយការនានារបស់កា​រិយាល័យសភា រួ​មទាំងបណ្តាគណៈកម្មាធិការសំ​ខាន់​ៗ របស់​សភា​ទាំងពីរ​នៃរដ្ឋស​ភាអាមេរិក ជាពិសេស ​ទទួលបន្ទុកគោលនយោបាយលើកិច្ចការប​រទេស​ និង ទំនាក់​ទំនង​របស់​អាមេរិក​ ជាមួយ អាស៊ី អាស៊ា​ន និង​វៀត​ណាម​។

ក្នុង​ជំនួបនេះ ឯកអគ្គរដ្ឋទូតវៀ​តណាម លោក Pha​m Quang Vinh បានថ្លែង​អំណរ​គុណ និង វាយ​តំលៃខ្ពស់​ចំពោះ​តួនាទី​របស់ទី​ប្រឹក្សា អ្ន​កជំនួយការ ដែលបានរួមចំ​ណែក​ដ៏សំខាន់ក្នុងការ​ លើក​កម្ពស់​ទំនាក់​ទំនង​ភាពជាដៃគូ​គ្រប់ជ្រុង​ជ្រោយ​វៀត​ណាម - អាមេរិកក្នុងរយៈពេ​ល កន្លងមក។​ លោក​ Pham Quang Vinh មានគោលបំ​ណងចង់បន្តទទួលស្វាគ​មន៍ គណៈប្រតិ​ភូសភា​និង​អ្នកជំនួយ​ការសភា​ដែលមកបំពេញ​ទស្សន​កិច្ច​នៅវៀ​តណា​ម ​ហើយ​លោក
 
ក៏ជឿជាក់​ថាដំណើរ​ទស្សនកិច្ច​ទាំងនេះនឹង​រួមវិភាគទានក្នុងការបង្កើ​នទំនាក់​ទំនងទ្វេភាគី​និង ពហុភាគី​លើគ្រប់​វិស័យ ដើម្បី​ផលប្រយោជន៍រួមនៃប្រទេស​ទាំងពីរ ក៏ដូ​ចជា​ដើម្បី​សន្តិភាព​ស្ថេរភាព​នៅតំបន់​អាស៊ី - ប៉ាស៊ីហ្វិក​ផងដែ​រ​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top