27/04/2021 08:16 GMT+7 Email Print Like 0

រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ រៀបចំសេណារីយ៉ូប្រសិនបើជំងឺកូវីដ-១៩ ផ្ទុះឡើងយ៉ាងទូលំទូលាយ

យោងតាមលោកសាស្រ្តាចារ្យ បណ្ឌិត Nguyen Thanh Long អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩  រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអោយដឹងថា ការវិវត្តន៍នៃស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោក និងក្នុងតំបន់បង្ក ហានិភ័យនៃការឆ្លងជំងឺពីបរទេសចូលមកក្នុងប្រទេសវៀតណាមគឺខ្ពស់ណាស់។

រូបថតឧទាហរណ៍ (ប្រភព៖ក្រសួងសុខាភិបាលវៀតណាម)


បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលកំពុងតែមានភាពម្ចាស់ការនិងបញ្ជាដឹកនាំយ៉ាងប្តូរផ្តាច់ឲ្យតំបន់ភាគនិរតីពង្រឹងវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ព្រមទាំងគ្រប់គ្រងនិងត្រួតពិនិត្យយ៉ាងម៉ឹងម៉ាត់នៅពេលដែលជំងឺរាតត្បាតនេះផ្ទុះឡើងជាដើម។

លោករដ្ឋមន្រ្តី  Nguyen Thanh Long បានមានប្រសាសន៍ថាវៀតណាមបានប្តេជ្ញាចិត្តផ្តោតសំខាន់លើការអនុវត្តរាល់វិធានការ ដើម្បីបង្ការការរីករាលដាលនៃជំងឺនេះព្រមទាំងមានភាពម្ចាស់ការក្នុងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះឱ្យបានល្អផងដែរ។ វៀតណាមក៏រៀបចំសេណារីយ៉ូក្នុងករណីមានការរីករាលដាលនៃជំងឺរាតត្បាតផ្ទុះឡើងយ៉ាងទូលំទូលាយក្នុងមូលដ្ឋាន ជាពិសេសនៅតំបន់ភាគនិរតី។ យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះបានឲ្យដឹងទៀតថា ក្រសួងបានសំរេចបង្កើតមន្ទីរពេទ្យបណ្តោះអាសន្ននៅឯតំបន់ភាគនិរតី ដើម្បីដោះស្រាយយ៉ាងសកម្មក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះនៅពេលមានសេណារីយ៉ូអាក្រក់កើតមានឡើងផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ