• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍រដ្ឋមន្រ្តីការពារជាតិកម្ពុជានិងរដ្ឋមន្រ្តីការពារជាតិឡាវ

គណៈប្រតិភូយោធាជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀបាញ់ ឧបនាយករដ្ឋ​មន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិ កំពុងបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ១៩- ២២ ខែធ្នូ និងអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣០ នៃទិវាការពារជាតិរបស់ប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩ - ២២ ធ្នូ ២០១៩) និងលើកទី ៧៥ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០១៩)។

នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ទៀបាញ់ អញ្ជើញត្រួតពលកងទ័ពកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម

នាព្រឹកថ្ងៃទី ២០ ខែធ្នូ នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋ​មន្រ្តី​និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា។ នៅក្នុងជំនួបពិភាក្សា បន្ទាប់ពីពិធីទទួលស្វាគមន៍មក ភាគីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការការពារជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះបាននាំមកនូវលទ្ធផលជាក់ស្តែងនិងជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់ៗ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពផ្តោតសំខាន់ទៅលើការជំរុញការឃោសនា ជាពិសេសគឺផ្សព្វផ្សាយអោយយុវជនជំនាន់ក្រោយអំពីចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរក្នុង​ស្ថានភាពថ្មី។ លើសពីនេះទៅទៀតគឺជំរុញយ៉ាងខ្លាំងការផ្លាស់ប្តូរ ការផ្គត់ផ្គង់ព័ត៌មាន ការកំណត់ទិសដៅនៃសតិអារម្មណ៍ សាធារណៈមតិនិងចែករំលែកបទពិសោធន៍ក្នុងវិស័យគំនិតវប្បធម៌។

យ៉ាងណាមិញ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិសុខនិងសុវត្ថិភាពលើខ្សែ​ព្រំដែនទាំងមូល លើកកម្ពស់គុណភាពក្នុងការបណ្តុះបណ្តាល ជាពិសេសគឺការងារស្វែងរក ជិកគាស់និងធ្វើមាតុភូមិនិវត្តន៍ ឥដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលបានពលីជីវិតនៅកម្ពុជា នាគ្រា សង្គ្រាម​។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា នាយឧត្តមសេនីយ៍ Ngo Xuan Lich និងនាយឧត្តមសេនីយ៍ ទៀបាញ់ បានចុះហត្ថលេខាលើពិធីសារសហប្រតិបត្តិការសម្រាប់ដំណាក់កាល ២០២០-២០២៤ និងផែនការសហប្រតិបត្តិការឆ្នាំ ២០២០ រវាងក្រសួងការពារប្រទេស វៀតណាមនិងក្រសួងការពារជាតិកម្ពុជា។

នាថ្ងៃដដែល នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រ ទេសវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ ចំពោះនាយឧត្តមសេនីយ៍ Chansamone Chanyalath រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងថា នឹងខិតខំប្រឹងប្រែងថែមទៀត ដើម្បីចូលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម - ឡាវនិយាយដោយឡែក និងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងបី​វៀតណាម​ - ឡាវ - កម្ពុជានិយាយរួម។ ជាពិសេស ជំរុញការផ្សព្វផ្សាយនិងការអប់រំដល់មន្រ្តី កងទ័ព និងប្រជាជន​នៃប្រទេសទាំងពីរ អោយយល់ដឹងកាន់តែយ៉ាងជ្រាលជ្រៅ ថែមទៀតចំណងមិត្តភាពដ៏ធំធេង សាមគ្គីភាព​ពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជននិងកងទ័ពនៃប្រទេស​ទាំងពីរ វៀតណាម - ឡាវ។

ក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើពិធីសារនៃកិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាល ២០២០-២០២៤ និងផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០ រវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិឡាវផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top