13/11/2019 11:04 GMT+7 Email Print Like 0

រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោក To Lam ទទួលជួបជាមួយគណៈប្រតិភូទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង


 ទិដ្ឋភាពនៃជំនួប
 

នារសៀលថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋម​ន្រ្តីក្រសួង​នគរបាល​វៀត​ណាម បានទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃទីភ្នាក់ងារស៊ើបការណ៍ជាតិកូរ៉េខាងត្បូង (NIS) ដឹក​នាំដោយ លោក Choi Yong Hwan អនុប្រធានទី ១ ដែលកំពុងបំពេញ​ទស្សន​កិច្ច​ការងារ​នៅវៀត​ណាម​។
 
ក្នុងជំនួប​នេះ រដ្ឋមន្រ្តីលោក To Lam បានសង្កត់ធ្ងន់ថា ក្រសួងន​គរបាល​វៀត​ណាម នឹង​ធ្វើឱ្យអស់​ពីសមត្ថ​ភាព​ដើម្បី​នាំទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ ងារទាំងពីរទទួលបានប្រសិទ្ធភាពខ្ពស់ សំដៅរួម​ចំណែក​យ៉ាង​សំខាន់ក្នុងការធានាសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សង្គម ក៏ដូចជាសុវត្ថិភាពនៃ​ប្រទេស​នីមួយៗ​ផង​ដែរ​។ លោក Choi Yong Hwan បានបញ្ជាក់ថា លោកនឹងជំរុញយ៉ាងសកម្ម នូវទំនាក់​ទំនង​មិត្តភាព​និង​កិច្ច​សហប្រតិ​បត្តិកា​រ រវាងប្រទេសទាំងពីរនិយាយរួម និងរវាងទីភ្នាក់ងារ​ប្រតិបត្តិច្បាប់​កូរ៉េខាងត្បូង ជាពិសេ​ស​គឺ​ NIS ជាមួយនឹងក្រសួងនគរបាល វៀត ណាមជាពិសេស ធានាសន្តិសុខនិងសណ្តាប់ធ្នាប់ បង្ការ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ ការពារសន្តិសុខជា​តិរបស់ប្រទេសនីមួយៗ ដើម្បីជីវភាពសុខ​សាន្ត​ត្រាន​និង​សុភមង្គល​របស់​ប្រជាជន​គ្រប់​រូប៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ