28/08/2019 19:22 GMT+7 Email Print Like 0

រដ្ឋមន្រ្តីជប៉ុន៖ ត្រូវការរក្សាច្បាប់ជាចម្បងនៅលើសមុទ្រខាងកើត


 លោករដ្ឋមន្រ្តី​ការបរទេស​ជប៉ុន Taro Kono ថ្លែង​ការ​ណ៍​នៅ​សន្និសីទ​កាសែត​។ រូបថត៖ ដាវ​ទុង​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
 

ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ លោក​រដ្ឋមន្រ្តី​ជប៉ុន​ Taro Kono បាន​​អះអាង​ថា​ប្រទេសនេះ​ ជំទាល់​រាល់​សកម្មភាព​ណាមួយ​ ដែល​ធ្វើឱ្យ​កើន​ភាពតានតឹងនៅ​​លើ​​សមុទ្រ​ខាងកើត​

ឆ្លើយ​​សំណូរ​របស់​អ្នក​យក​ព័ត៌មាន​ នៃ​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ ប្រចាំ​នៅ​ទីក្រុង​​ Tokyo ស្នើ​ពិភាក្សា​ ស្តីពី​​​​​ប្រទេស​នានា​​​សម្តែងការ​​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​​ អំពី​និន្នាការ​កើន​ភាពតានតឹង​នៅ​លើ​សមុទ្រខាងកើត​ ដោយសារ​​​ឯកតោ​ភាគី​ចិន​ មាន​សមកម្មភាព​មួយ​ចំនួន ​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​ច្បាប់​​អន្តរជាតិ​ អធិបតេយ្យភាព​ សិទ្ធិ​អធិបតេយ្យភាព​ និង យុត្តាធិការ​ រាំង​ស្កាត់​សកម្មភាព​ស្រាវ​ជ្រាវ​ប្រេង​ស្រប់​ច្បាប់​ ដែល​បាន​ដំណើរការ​តាំងពីរ​យូរ​​ ​ក្នុង​តំបន់សេដ្ឋកិច្ច​ផ្តាច់​មុខ​​របស់​វៀតណាម​ និង ប្រទេសនៅ​ជាប់​​​សមុទ្រ​​មួយ​ចំនួន​​ លោក​រដ្ឋមន្រ្តី Kono ឱ្យ​ដឹង​ថា៖ “សមុទ្រ​ខាងកើត ​ជា​ផ្លូវ​សមុទ្រ​សំខាន់ចំពោះប្រទេស​​​​ជប៉ុន​​ និង ប្រទេសនានា​ ហើយ​មាន​ពាក់ព័ន្ធ​ដល់​ស្ថិរភាព​ សន្តិភាព​ នៃ​តំបន់។ សហគមន៍​អន្តរជាតិ​ ក្នុងនោះ​មានប្រទេស​​ជប៉ុន​ យកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដល់​ស្ថាន​ភាព​លើ​សមុទ្រខាងកើត​។ ប្រទេស​ជប៉ុន​ជំទាល់​ចំពោះសកម្មភាព​ណាមួយ​នៃ​ប្រទេស​ណាមួយ​ ដែល​ធ្វើ​ឱ្យ​កើន​ភាព​តានតឹង​នៅ​លើ​សមុទ្រ​ខាងកើត​”។​

តាមលោក​​រដ្ឋមន្រ្តី Kono បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេស​អាស៊ី​ បាន​​ប្រព្រឹត្ត​ទៅ​ថ្មី​​ៗនៅ​ទីក្រុង​បាំងកក​ (ប្រទេស​ថៃ) លោក​បាន​ថ្លែង​ការ​ព្រួយ​បារម្ភ​ ស្តីពី​ស្ថានភាពធ្ងន់ធ្ងរ​​​នៅ​លើសមុទ្រខាងកើត​។​
លោក​បាន​និយាយ​ថា សហគមន៍​អន្តរជាតិ ​ត្រូវ​ជំទាល់​រាល់សកម្មភាព​ឯកតោភាគីណាមួយ​ ដើម្បី​​ផ្លាស់​ប្តូរ​ស្ថាន​ភាព​បច្ចុប្បន្ន​ និង​ ​សកម្មភាព​ធ្ងន់ធ្ងរ​ណាមួយ ​​ដែល​បង្កប់​លក្ខណៈ​បង្ខិត​បង្ខំ​នៃ​​ប្រទេសណាមួយ​។

លោ​កសង្កត់​ធ្ងន់ថា៖ “​ខ្ញុំ​ស្នើភាគីពាក់ព័ន្ធទាំង​អស់ ​ត្រូវ​​​គ្មាន​យោធូបនីយកម្ម​​​មូលដ្ឋាន​ ឬ ​អង្គភាព​​នៅ​លើ​សមុទ្រ​ខាងកើត​ រាល់​ជម្លោះ​ណាមួយ​ ក៏ត្រូវការ​ដោះស្រាយ​តាម​ច្បាប់​អន្តរជាតិ​ ក្នុងនោះ​មាន​អនុសញ្ញា​នៃ​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​​(UNCLOS)"។

លោក​រដ្ឋមន្រ្តី Kono សង្កត់​ធ្ងន់​ថា៖ “ពួក​យើង​ត្រូវ​បន្ត​សង្កត់​ធ្ងន់​ភាព​ចាំបាច់​ ត្រូវ​រក្សា​ច្បាប់​ជាចម្បង​នៅលើ​​សមុទ្រ​ខាងកើត​ និង កន្លែង​ដទៃណាមួយ​​​”៕

 

VNA​ / កាសែតរូបភាព​វៀតណាម 
 

បណ្តាព័ត៌មានបានផ្សាយ