• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្រ្តីថាមពលនិងបរិស្ថាននៃក្រុមប្រទេស G20 បើកកិច្ចប្រជុំនៅជប៉ុន


រដ្ឋមន្រ្តីថាមពលនិងបរិស្ថាននៃក្រុមប្រទេស G20 បើកកិច្ចប្រជុំនៅជប៉ុន (រូបថត៖ vnanet.vn)
 

 លោក Hiroshige Seko រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្ម (METI) ជប៉ុន បាន​សង្តត់​ធ្ងន់​ថា​ចាប់​តាំង​ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីការប្រែប្រួលអាកាសធាតុបានចូលជាធរមានកាលពីខែធ្នូឆ្នាំ ២០១៥ មក​ កម្លាំងចលករដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុបានកើនឡើង។
 
នាថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ​២០១៩ រដ្ឋមន្រ្តីថាមពលនិងបរិស្ថាន នៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេច​ចេញ​ជួរ​មុខ​នៅលើពិភពលោក (G20) បានបើកកិច្ចប្រជុំនៅខេត្ត ណាខាណូនៃប្រទេសជប៉ុន។ នេះជាលើក​ដំបូង​ហើយ​ ដែល G20 បានរៀបចំកិច្ចប្រជុំមួយដែលមានការចូលរួមរបស់រដ្ឋមន្ត្រីថាមពល និងរដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។
 
អញ្ជើញ​ថ្លែងនៅទីនេះ លោក Hiroshige Seko រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្ម (METI) ជប៉ុ​ន បានសង្តត់ធ្ងន់ថា​ចាប់តាំង​ពីកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្តីអំពី​ការ​ប្រែប្រួល​អាកាស​ធាតុ​បាន​ចូលជាធរ​មានកាល​ពីខែ​ធ្នូ​ឆ្នាំ ២០១៥ មក​ កម្លាំងចលករ​ដើម្បីដោះ​ស្រាយ​បញ្ហាបម្រែ​បម្រួល​អាកាស​ធាតុ​បាន​កើន​ឡើង​។ លោ​ក Hiroshige Seko បានអះអាងថាប្រ​ទេសជប៉ុន​បានគាំទ្រយ៉ាង​ខ្លាំងក្លានូវ​បច្ចេក​វិទ្យាសំខាន់ៗ​ដូច​ជាអ៊ី​ដ្រូ​សែន​ ជាពិសេសបច្ចេកវិទ្យាប្រើប្រាស់កា​បូនឡើងវិញ ព្រ​មទាំងសម្តែង​ក្តីសង្ឃឹម​ចង់​ពង្រឹង​កិច្ច​សហប្រតិ​បត្តិការ​ជាមួយ​ បណ្តាប្រទេសជាសមាជិក G20 នៅក្នុ​ងវិស័យនេះផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top