19/02/2019 09:35 GMT+7 Email Print Like 0

រដ្ឋមន្រ្តីការបរទេសលោក Jorge Faurie៖ វៀតណាមដើរតួនាទីសំខាន់ក្នុងទំនាក់ ទំនងអន្តរជាតិរបស់អាហ្សង់ទីន


 រដ្ឋមន្រ្តីការបរទេសអាហ្សង់ទីនលោក Jorge Faurie ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអាហ្សង់ទីន (រូបថត៖ TTXVN)

 ឆ្លើយ​សម្ភាសន៍ក្នុងឱកាសដំណើរទស្សនកិ​ច្ចផ្លូវរដ្ឋនៅ វៀតណាមរបស់ប្រធានាធិបតីអាហ្សង់ទីនលោ​ក Mauricio Macri ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ រដ្ឋមន្រ្តីការបរ​ទេសអាហ្សង់ទីនលោ​ក Jo​rge​ F​aurie បានអះ​អាង​ថា វៀតណាម ជាដៃគូដ៏សែន​សំខាន់​របស់​អាហ្សង់ទីន​ ជា​ពិសេស​គឺក្នុង​វិស័យ​ទំនាក់​ទំនង​សេដ្ឋ​កិច្ច​ពាណិជ្ជកម្ម​។
 
ក្នុងរយៈ​ពេលមួយ​ទសវត្សកន្លង​ទៅ រាល់ជោគជ័យរបស់វៀត ណាមជាគំរូចំ​ពោះអាហ្សង់ទីន។ ​       រដ្ឋមន្រ្តី​ការ​បរទេស​លោក​ Jorge Faurie ចាត់ទុកថា ត្រូវជំរុញ​យ៉ាង​ខ្លាំង​ក្លា នូវ​កិច្ច​សហប្រតិ​បតិ្តការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​វៀត​ណាម​និង​អាហ្សង់ទីន ដើម្បីដម្លើងទំហំពាណិជ្ជកម្មទ្វេភាគី ពី​កម្រិត ៣ពាន់លានដុល្លាអាមេ​រិក​នា បច្ចុប្បន្ន​ឡើងដល់ទៅ៥ពាន់លានដុល្លាអាមេរិ​កនាឆ្នាំ២០២០ឬឆ្នាំ២០​២១​ ហើយ ខិតខំ​ប្រឹង​ប្រែង​សម្រេច​បាន​នូវ​កម្រិត​១០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២​០២៥។ អមដំណើរ​ទស្សនកិច្ច​របស់​ប្រធានា​ធិបតី​អាហ្សង់​ទីន​លើក​នេះ​ មា​នវត្តមានរបស់ សហគ្រិនជាច្រើនក្នុងវិស័យ​ប្រៀបខ្លាំងនានារបស់អាហ្ស​ង់ទីន​ ក្នុងគោល បំណង​ចង់​ជួប​ប្រាស្រ័យ​ជាមួយដៃគូវៀតណា​ម​ដើម្បី​ស្វែងយល់អំពីទី​ផ្សារ​។
 
រដ្ឋមន្រ្តីការ​បរទេស​លោក Jorege Faurie ក៏បា​នសម្ដែង​នូវការចាប់អារម្មណ៍ ចំពោះ​ទឹក​ដី​និង​មនុស្ស​វៀត​ណាម​ ព្រមទាំងចាត់ទុក​ថា មុខមាត់រដ្ឋ​ធានី​ហាណូយ​ និងទីក្រុង​ធំៗនៃ​វៀត​ណាម​មាន​ការ​ផ្លាស់​ប្ដូរ​ថ្មី​គួរអោ​យ​ងឿង​ឆ្ងល់ខ្លាំង​ ហើយជីវភាពរស់​ នៅរបស់​ប្រជាជន​វៀត​ណាម​ក៏ត្រូវ​បាន​លើក​ស្ទួយ​ជាច្រើន​បើប្រៀប​ធៀប​នឹង​រយៈ​ ពេល​មុននេះ២ទសវត្ស ផងដែរ។ វៀតណាមបានស​រអោយពិភពលោកឃើញ​ នូវការ​ឈាន​ឡើង​យ៉ាង​ខ្លាំង​ក្លាគួរ​អោយ​កោតសរសើរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ