27/06/2019 11:12 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេសអាមេរិកបានកំណត់គោលដៅសម្រាប់កិច្ចព្រមព្រៀងសន្តិភាពនៅអាហ្វហ្គានីស្ថាន


  រដ្ឋមន្ត្កីការបរទេសអាមេរិកលោក Mike Pompeo
 

 នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៩ រដ្ឋមន្ត្កីការបរទេសអាមេរិកលោក Mike Pompeo បាន​ទៅបំពេញ​ទស្សន​កិច្ច​នៅ​អាហ្វហ្គា​នីស្ថាន ដើម្បីពិភាក្សាអំពីកិច្ចចរចាសន្តិភាព​ នាពេល​បច្ចុប្បន្នជាមួយក្រុមឧទ្ទាមតាលី​បង់ និង​ស្ថាន​ភាព​​សន្តិសុខ​​មុន​ការបោះឆ្នោតប្រធានាធិបតី នៅប្រទេសអាស៊ីខាងត្បូងនេះនាខែកញ្ញាខាងមុខ។
 
នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសអាហ្វហ្គានីស្ថាន លោក Pompeo បានជួប​ពិភាក្សា​ជាមួយ​ប្រធានា​ធិបតី​អាស៊ាហ្វហ្គា​នីស្ថាន​ លោក Asharaf Ghani ឧត្តមសេនីយ៍​ Scott Miller មេបញ្ជាការនៃកងកម្លាំងអាមេរិ​ក និង​អង្គការ​សន្ធិ​សញ្ញាអាត្លង់ទិចខាងជើង (ណាតូ) នៅអាហ្វហ្គានីស្ថាន រួមជាមួ​យមន្រ្តីអាហ្វហ្គានីស្ថាន​ មួយចំនួន​ទៀត​ផង​។ ថ្លែងនៅក្នុងដំណើរទស្សនកិច្ចនេះ លោក Pompeo បានសង្កត់ធ្ងន់ថា សន្តិភាព​គឺជា​អាទិភាព​ដ៏ខ្ពង់​ខ្ពស់បំផុត​របស់​អាមេរិក ហើយចាប់ពីឆ្នាំទៅ​មិញ ទីក្រុង​វ៉ាស៊ីនតោន​បានចាប់​ផ្តើម​ដាស់​តឿន​ក្រុម​តាលីបង់​ឱ្យ​ចូល​ តុចរចារសំដៅបញ្ចប់ជ​ម្លោះនៅអាហ្វហ្គានីស្ថាន។ លោក Po​mpeo បានប្រកាសថា​គោលដៅ​របស់​អាមេរិក​គឺជួយ​ឲ្យអាហ្វហ្គានី​ស្ថានសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពមុ​នថ្ងៃទី ១ ខែកញ្ញាខាងមុខនេះ៕

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ