ជំនួបពិភាក្សារវាងគណៈប្រតិភូនៃប្រទេសទាំងពីរ
ទទួលសេចក្តីអញ្ជើញរបស់នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីការពារជាតិចិន លោក Chang Wanquan បានមកបំពេញទស្សនកិច្ចជាផ្លូវ ការនៅវៀតណាមចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៦។ នាព្រឹក ថ្ងៃទី២៧ ខែមិនា បន្ទាប់ពីពធិធីទទួលបដិសណ្ឋារកិច្ចមក ភាគីទាំងពីរបានដំណើរការ ជំនួបពិភាក្សា។ នៅទីនេះ រដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា ភាគីទាំងពីរនឹងបន្ត ដោះស្រាយជំលោះនៅសមុទ្រឲ្យសមស្របតាមសន្តិវិធី ដោយឈរលើច្បាប់ អន្តរជាតិដែលក្នុងនោះមានសន្ធិសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ រួម ទាំងអនុវត្តត្រឹមត្រូវនូវគោលការណ៍ និងស្មារតីរបស់ “ ”សេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅកសាង “ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)”។
ភាគីទាំងពីរបានឯកភាពថា កងទ័ពនៃប្រទេសទាំងពីរត្រូវអត់ហ្មត់ មិនគំរាមកំហែងប្រើអាវុធ មិនឲ្យជំលោះកើតមានឡើង។ ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាកាក្សិណសាក្សី ពិធីចុះហត្ថលេខាលើអនុស្សារណយោយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ ចូលរួមរក្សាសន្តិភាពរបស់អ.ស.ប រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម