24/07/2021 13:01 GMT+7 Email Print Like 0

រដ្ឋធានីហាណូយ (Ha Noi) ផលិតនិងប្រើប្រាស់ផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព ក្នុងបរិបទនៃជំងឺ Covid-19

ក្នុងស្ថានភាពនៃការផ្ទុះឡើងការរីករាលដាលនៃជំងឺ Covid-19 លើកទី ៤ វិស័យកសិកម្មរបស់រដ្ឋធានីហាណូយ (Ha Noi) បានមានគំនិតផ្តួចផ្តើមនិងចាត់វិធានការប្រកបដោយប្រសិទ្ធភាពជាច្រើន ដើម្បីធានាផលិតកម្មនិងតភ្ជាប់ការប្រើប្រាស់ផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព ដើម្បីបម្រើប្រជាជននៃរដ្ឋធានី។

ចាប់ពីដើមឆ្នាំ ២០២១ ដោយប្រឈមមុខនឹងការរីករាលដាលនៃជំងឺ Covid-19 ដ៏ស្មុគស្មាញ នៅលើពិភពលោក ដើម្បីធានាសន្តិសុខស្បៀង វិស័យកសិកម្មហាណូយ (Ha Noi) បានគ្រោងបង្កើតតំបន់ផលិតកម្មកសិកម្មដែលមានបច្ចេកវិទ្យាខ្ពស់ ក្នុងនោះមានតំបន់ដាំស្រួវចំនួន ៣៥ កន្លែង តំបន់ដាំបន្លែចំនួន ១០៤ តំបន់ដាំដើមឈើយកផ្លែចំនួន ៥៦ កន្លែង តំបន់ចិញ្ចឹមជលផលចំនួន ៦៦ កន្លែង តំបន់ចិញ្ចឹមសត្វជ្រូកចំនួន ៤៨ កន្លកន្លែង តំបន់ចិញ្ចឹមគោយកទឹកដោះគោ ១៥ កន្លែង តំបន់ចិញ្ចឹមគោយកសាច់ចំនួន ៣៩ កន្លែង តំបន់ចិញ្ចឹមសត្វស្លាបចំនួន ៦០ កន្លែង តំបន់ចិញ្ចឹមប្រមូលចំនួន ៤៨ កន្លែង កសិកសិដ្ឋានចិញ្ចឹមសត្វខ្នាតធំចំនួន ៣៨០០ ។ 

ក្រៅពីនេះរដ្ឋធានីហាណូយ (Ha Noi) ប៉ាន់ប្រមាណការប្រើប្រាស់ទំនិញសំខាន់ៗសម្រាប់ប្រជាជនចំនួន ១០.៥ លាននាក់ក្នុងមួយខែ ៗ ដូចខាងក្រោម៖ ស្រូវចំនួន ៩៤.៥០០ តោន (សមត្ថភាពផ្គត់ផ្គង់ដោយខ្លួនឯងចំនួន ៥៦.៣៣៨ តោនដែលឆ្លើយតប ៥៧,៨% នៃតម្រូវការ); សាច់ជ្រូករស់៖ ១៨,៩០០ តោន (សមត្ថភាពផ្គត់ផ្គង់ដោយខ្លួនឯងចំនួន ១៧.៥០០ តោន ដែលឆ្លើយតប ៩២,៦% នៃតម្រូវការ); សាច់គោ ៦.១៥៣ តោន (សមត្ថភាពផ្គត់ផ្គង់ដោយខ្លួនឯង ៨៩៦ តោនដែលឆ្លើយតប ១៤,៥% នៃតម្រូវការ); សាច់សត្វមានស្លាបចំនួន ៦.៣០០ តោន (សមត្ថភាពផ្គត់ផ្គង់ដោយខ្លួនឯងចំនួន ១២.៧០០ តោន); គ្រឿងសមុទ្រស្រស់និងគ្រឿងសមុទ្រកកចំនួន ៥.២៥០ តោន (សមត្ថភាពផ្គត់ផ្គត់ដោយខ្លួនឯងចំនួន ៩.០៨០ តោន); អាហារកែច្នៃចំនួន ៥.២៥០ (សមត្ថភាពផ្គត់ផ្គត់ដោយខ្លួនឯងចំនួន ៩២៥តោន ដែលឆ្លើយតប ១៥,៣% នៃតម្រូវការ); បន្លែចំនួន ១០៥,០០០ តោន (សមត្ថភាពផ្គត់ផ្គង់ ៦៧ .២៩៩ តោនដែលឆ្លើយតបនឹង ៦៤ %នៃតម្រូវការ); ផ្លែឈើចំនួន ៥២.០០០ តោន (ឆ្លើយតប ៣៥% នៃតម្រូវការ); ពងសត្វមានស្លាចំនួន ១២៦ លានគ្រាប់ (សមត្ថភាពផ្គត់ផ្គង់ដោយខ្លួនឯងចំនួន ១១៧ លានគ្រាប់ដែលឆ្លើយតប ៦៤ %នៃតម្រូវការ ៦៤%) …



សហករណ៍ថាញ់ហា (Thanh Ha) (ឃុំ និញសើ (Ninh So) ស្រុកធឿងទិន (Thuong Tin)) មានផ្ទៃដីដាំដុះ ១,២ ហិកតាដាំបន្លែដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ រូបថត៖ កុងដាត / VNP


រដ្ឋធានីហាណូយ (Ha Noi) មានគំរូដាំបន្លែលើទឹកជាច្រើនដែលបានរចនា ដើម្បីឲ្យ ស្របទៅនឹងបរិយាកាសរស់នៅក្នុងតំបន់ទីក្រុង ហើយអាចផ្គត់ផ្គង់នៅនឹងកន្លែងក្នុងបរិបទនៃការរីករាលដាលនៃ Covid ។ រូបថត៖ ថាញ់យ៉ាង / VNP


សួនច្បារដាំទំពាំងបារាំងក្នុងផ្ទះសំណាញ់ដែលឆ្លើយតបនឹងតស្តង់ដារ VietGap របស់សហករណ៍ ហុងថៃ (Hong Thai) ស្រុកភូស្វៀន (Phu Xuyen) ធានានូវការផ្គត់ផ្គង់បន្លែស្អាតសំរាប់រដ្ឋធានីហាណូយ (Ha Noi ) ក្នុងស្ថានភាពរីករាលដាលនៃជំងឺ Covid ។ រូបថត៖ តាតសើន / VNP


គំរូចិញ្ចឹមមាន់និងទន្សាយយកសាច់ត្រូវបានពង្រីកដោយសហករណ៍ជាច្រើន នៅរដ្ឋធានីហាណូយ (Ha Noi) និងមានការកើនឡើងជាលំដាប់ ចាប់ពីដើមឆ្នាំ ២០២១ ។ រូបថត៖ VNP






រដ្ឋធានីហាណូយ (Ha Noi) បានបង្កើតតំបន់ដាំបន្លែមានសុវត្ថិភាពចំនួន ១០៤ កន្លែង ដែលកែច្នៃ ដើម្បីធានាសុវត្ថិភាពចំណីអាហារ។ រូបថត៖ VNP


បន្លែមានសុវត្ថិភាពរបស់រដ្ឋធានីហាណូយ (Ha Noi) ត្រូវបានលក់ តាមប្រព័ន្ធផ្សារទំនើបចំនួន ១២៧ កន្លែងដែលធានាការផ្គត់ផ្គង់បន្លែស្អាតដល់ប្រជាជន ក្នុងស្ថានភាពរីករាលដាលនៃជំងឺ Covid ។ រូបថត៖ VNP


ប្រជាជនរដ្ឋធានីហាណូយ (Ha Noi) ជ្រើសរើសទិញបន្លែស្រស់ៗនៅផ្សារទំនើប។ រូបថត៖ VNP
 


ក្រៅពីផលិតផលកសិកម្មក្នុងភូមិសាស្ត្រ រដ្ឋធានីបានពង្រឹងកិច្ចសហប្រតិបត្តិការនិងតភ្ជាប់ជាមួយផលិតផលកសិកម្ម រុក្ខាប្រមាញ់និងនេសាទពីខេត្តនិងក្រុងនានាទូទាំងប្រទេស។ ដោយហេតុនេះមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទហាណូយ (Ha Noi) និងខេត្ត - ក្រុងចំនួន ២១ ក្នុងគណៈកម្មាធិការសម្របសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់បន្លែនិងសាច់ដែលមានសុវត្ថិភាពសម្រាប់ទីក្រុងហាណូយ (Ha Noi) បានកសាងនិងអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារដែលមានសុវត្ថិភាពចំនួន ៧៨៦ ក្នុងនោះមានខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារមានសុវត្ថិភាពចំនួន ២៥៣ ដែលបានបញ្ជាក់តាមលក្ខណៈវិនិច្ឆ័យរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ។ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ បណ្តាញចែកចាយ ផ្សារទំនើបនិងបណ្តាញស្បៀងអាហារនៅហាណូយ (Ha Noi) បានជួយឧបត្ថម្ភការប្រើប្រាស់ទំនិញពីបណ្តាខេត្ត ក្រុង ឈានដល់ ៤៣.០០០ តោន គិតជាទឹកប្រាក់ស្មើនឹង ៥៥០ ពាន់លានដុង។
 

ដោយស្មារតី៉" “ រដ្ឋធានីហាណូយ (Ha Noi) សម្រាប់ប្រទេសទាំងមូល រួមជាមួយប្រទេសទាំងមូល” ទីក្រុងបានគាំទ្រយ៉ាងសកម្មក្នុងការជំរុញផ្សព្វផ្សាយនិងផ្សារភ្ជាប់ការផ្គត់ផ្គង់ផលិតផលប្រកបដោយប្រសិទ្ធភាពនៅតាមខេត្តក្រុង។ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ បណ្តាញចែកចាយ ផ្សារទំនើបនិងបណ្តាញអាហារហាណូយបានគាំទ្រការតភ្ជាប់និងការប្រើប្រាស់ទំនិញពីបណ្តាខេត្តក្រុងឈានដល់ ៤៣,០០០ តោន ដែលមានតម្លៃ ៥៥០ ពាន់លានដុង ជាពិសេសគាំទ្រដល់ការតភ្ជាប់និងការប្រើប្រាស់ផលិតផលកសិកម្មនិងជលផល។ នៅតាមតំបន់នានាដែលមានការលំបាកក្នុងការប្រើប្រាស់ក្នុងរដូវប្រមូលផលរងផលប៉ះពាល់ដោយការរីករាលដាលនៃ covid-19 ក្នុងបណ្តាញចែកចាយនៅទីក្រុងហាណូយ (Ha Noi) ដោយបានលក់សាច់មាន់ចិញ្ចឹមក្នុងធម្មជាតិជីលីង (Chi Linh) - ខេត្តហាយយឿង (Hai Duong) ជាង ១៣០ តោន, បន្លែ ផ្លែឈើនិងផលិតផលជលផលជាង ១៣.០០០ តោន មកពីខេត្ត ក្វាងនីញ (Quang Ninh) ខេត្ត ហាយ៉ាង ( Ha Giang)  និងខេត្ត សុកតាំង ( Soc Trang) …”

លោក ង្វៀនម៉ាញគ្វៀន (Nguyen Manh Quyen) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ (Ha Noi)

 

 

បច្ចុប្បន្ននេះរដ្ឋធានី ហាណូយ (Ha Noi) មានមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ២៩ កន្លែង ផ្សារទំនើបចំនួន ១២៧ កន្លែងដែលភាគច្រើនប្រមូលផ្តុំនៅក្នុងស្រុកទីក្រុងខាងក្នុងទីក្រុង។ ទីផ្សារចំនួន ៤៥៨ រួមមាន ទីផ្សារលក់ដុំកសិផលនិងផលិតផលកសិកម្មចំនួន ០២ (ផ្សារលក់ដុំខាងត្បូង ផ្សារលក់ដុំមីញខាយ (Minh Khai)) និងទីផ្សារលក់ដុំមួយចំនួនទៀត។ ហាងលក់ទំនិញស្រួលជាង ១.៨០០ កន្លែង ហាងលក់ផ្លែឈើមានសុវត្ថិភាព ៧៨៦ ហាង បណ្តាញលក់ផលិតផលកសិកម្ម ស្បៀងអាហារចំនួន ១២៨ នៅតែកំពុងដំណើរការយ៉ាងល្អដែលបម្រើតំរូវការរបស់ប្រជាជននៅរាជធានី។
 

ចាប់តាំងពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ននេះ វិស័យកសិកម្មរបស់រដ្ឋធានីហាណូយ (Ha Noi) បានបន្តរក្សានិងអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្មនិងការប្រើប្រាស់ផលិតផលកសិកម្មដែលមានសុវត្ថិភាពចំនួន ១៤១ ក្នុងនោះមានខ្សែសង្វាក់ផលិតផលសត្វចំនួន ៥៦ និងខ្សែសង្វាក់ផលិតផលធ្វើពីរុក្ខជាតិចំនួន ៨៥។ ខ្សែសង្វាក់នេះបានទាក់ទាញអាជីវកម្មសហករណ៍និងគ្រួសារកសិករជាច្រើនអោយចូលរួមក្នុងកិច្ចសហប្រតិបត្តិការកសាងខ្សែសង្វាក់។ យីហោដែលត្រូវបានការពារជាង ៤០ ដូចជាសាច់មាន់ធម្មជាតិបាវី (Ba Vi), សាច់មាន់ធម្មជាតិសកសើន (Soc Son) , សាច់មាន់មៀវសើនតី (Son Tay) សាច់ទាវ៉ឹនឌិញ (Van Dinh) , ផ្លែមៀន  ដាយថាញ់(Dai Thanh)  អង្ករក្រអូប ប៊ុយខេ ( Boi Khe) ... ខ្សែសង្វាក់ជាច្រើនត្រូវបានផលិតដោយខ្លួនឯង ចាប់ពីផលិតកម្មគ្រាប់ពូជ ផលិតកម្មសម្ភារៈ ដាំដុះ ការបង្កាត់ពូជ ការសំលាប់ ការកែច្នៃជាបឋមនិងការលក់ផលិតផល បង្កើតម៉ាកផលិតផលល្បីនៅលើទីផ្សារ ដូចជាខ្សែសង្វាក់អង្ករ បាវមីញ (Bao Minh) ផ្សិត ថាញកាវ (Thanh Cao) សាច់ជ្រូកហ័ងឡុង (Hoang Long) បន្លែកួយក្វី (Cuoi Quy) ។


លើសពីនេះដើម្បីពង្រឹងវិធានការដើម្បីធានាសុវត្ថិភាពស្បៀងនាយកដ្ឋានគ្រប់គ្រងគុណភាពជលផលរុក្ខាប្រមាញ់ - នេសាទហាណូយ (Ha Noi) បានពង្រឹងការត្រួតពិនិត្យការ រកឃើញ ទប់ស្កាត់និងការដោះស្រាយឱ្យបានទាន់ពេលវេលា ដោះស្រាយការំលោភបំពានលើគុណភាពនិងសុវត្ថិភាពចំណីអាហារស្របតាមបទប្បញ្ញត្តិនៃច្បាប់។ ចាប់តាំងពីដើមឆ្នាំ ២០២១ នាយកដ្ឋានបានចុះត្រួតពិនិត្យនិងរកឃើញថា មានការរំលោភបំពានលើសុវត្ថិភាពចំណីអាហារចំនួន ១៩ កន្លែងផាកពិន័យជាង ៦៥៥ លានដុង ./. 

អត្ថបទ៖ កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង

បណ្តាអត្ថបទបានផ្សាយ