15/04/2019 08:12 GMT+7 Email Print Like 0

រក្សាចំណងសាមគ្គីភាពវៀតណាម - កម្ពុជា


 តំណាងចូលរួមក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគ្នា (រូបថតៈ qdnd)
 

 នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - កម្ពុជា​និង​អតីត​កង​ទ័ព​ស្ម័គ្រ​ចិត្ត​លេខ​ ៤៧៩ នៅទីក្រុងហាណូយ បានប្រា រព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតរណសិរ្ស ៤៧៩ (១៤ មេសា ១៩៧៩-១៤ មេសារ​ ២០១៩)។
 
រណសិរ្ស​ ៤៧៩ ត្រូវបានបង្កើតឡើង នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩៧៩ ដោយមានភារ កិច្ចចម្បងបីគឺជួយប្រទេសមិត្តកម្ពុជា បញ្ចូន​ប្រជាជនត្រឡប់មកស្រុកកំណើតវិញ ជួយសង្រ្គោះភាពអត់អាហារ និងស្តារផលិតកម្មឡើងវិញ; កសាង​រដ្ឋាភិបាល​និង​កង​កម្លាំង​ប្រដាប់អាវុធពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន និងបន្តការប្រយុទ្ធដើម្បី​លុបបំ​បាត់​ហានិភ័យ​នៃការ​ស្ដារ​ឡើង​វិញ​នូវ​ប្រល័យ​ពូជសាសន៍ប្រតិកម្ម។ ក្នុងពិធីនេះ អតីតយុទ្ធជនស្ម័គ្រចិត្តនៃរណសិរ្ស ៤៧៩ បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងការតប​ស្នងសងគុណដល់សមមិត្តដែលត្រូវពលី ជាពិសេសគឺដាស់តឿនគ្នាឲ្យរក្សាគុណសម្បត្តិជាកងទ័ពលោកអ៊ំហូ រក្សាប្រពៃណី ចំណង​សាមគ្គីភាពដ៏ស្មោះស្ម័គ្រនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។
 
ក្នុងឱកាសនេះ ​សមាគមមិត្តភាពវៀតណាម - កម្ពុជា, អតីតយុទ្ធជនស្ម័គ្រចិត្តរណសិរ្ស៤៧៩ នៃទីក្រុងហាណូយ បានប្រគល់​អំណោយ​ចំនួ​ន៣៣ចំណែក ដល់អ្នកម្តាយវីរៈភាព គ្រូសារយុទ្ធជនពលី គ្រួសារយុទ្ធជនពិការ និស្សិតកម្ពុជាកំពុង​សិក្សានៅ​ប្រទេស​ វៀត​ណាម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ