
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយលោក Alexander Bugayev រដ្ឋមន្ត្រីនិងជាប្រធានភ្នាក់ងារសហព័ន្ធរុស្ស៊ី ទទួលបន្ទុកកិច្ចការយុវជន
នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយលោក Alexander Bugayev រដ្ឋមន្ត្រីនិងជាប្រធានភ្នាក់ងារសហព័ន្ធរុស្ស៊ី ទទួលបន្ទុកកិច្ចការយុវជន ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការដែលគណៈកម្មាធិការជាតិទទួលបន្ទុកយុវ ជនវៀតណាមនិងភ្នាក់ងារសហព័ន្ធរុស្ស៊ី ទើបបានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាល ២០១៩-២០២២ ដោយមានខ្លឹមសារជាក់ស្តែង ពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរភាពជាអ្នកដឹកនាំវ័យក្មេង និងកិច្ចសហប្រតិបត្តិការសម្រាប់សហគ្រិនវ័យក្មេងនិងយុវជនស្ម័គ្រចិត្ត ជាពិសេសបើកដំណាក់កាលថ្មីនៃកិច្ច សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើថា នាពេលខាងមុខ ភ្នាក់ងារទទួលបន្ទុកយុវជននៃប្រទេសទាំងពីរនិយាយដោយឡែកនឹងបន្តមានសកម្មភាពជាក់ស្តែង ដើម្បីពូនជ្រុំចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែអភិវឌ្ឍន៍ជានិច្ច។
ចំណែកឯលោក Alexander Bugayev បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើ អនុស្សរ ណៈនៃកិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាល ២០១៩-២០២២ នឹងជាមូលដ្ឋានគ្រឹះសម្រាប់យុវជននៃប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម