• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជនវៀតណាមចូលរួមកម្មវិធីផ្លាស់ប្តូរនិស្សិតអាស៊ាន - ឥណ្ឌា

នារសៀលថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៨ នៅស្ថានទូតវៀតណាមប្រចាំឥណ្ឌា ឯកអគ្គរដ្ឋទូត លោក Ton Sinh Thanh បានអញ្ជើញជួបសំណេះសំណាលជាមួយយុវជនវៀតណាមដែលចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិតនៃបណ្តាប្រទេសអាស៊ាន- - ឥណ្ឌា ឆ្នាំ ២០១៨។


ជំនួនជាមួយយុវជនវៀតណាមចូលរួមកម្មវិធីផ្លាស់ប្តូរនិស្សិតអាស៊ាន - ឥណ្ឌា

ក្នុងជំនួបនេះ លោក Ton Sinh Thanh បានអះអាងថាវៀតណាម និងឥណ្ឌាជាដៃគូដ៏សំខាន់នឹងគ្នា ហើយឥណ្ឌាកំពុងមានកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភដល់វៀតណាម។ ទន្ទឹមនឹងនេះ លោកក៏បញ្ជាក់ដែរថា ឥណ្ឌាកំពុងតែពង្រីកការអប់រំដោយផ្តល់អាហារូបករណ៍ជាច្រើនសំរាប់និស្សិតបរទេស ជាពិសេសសំរាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងនោះមានវៀតណាម។ នេះគឺជាឱកាសល្អសម្រាប់និស្សិតដែលចង់សិក្សានិងស្វែងយល់​ថែម​ទៀតអំពីឥណ្ឌា ដើម្បីរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនៃភាគីទាំង២។

រីឯខ្លួនវិញ និស្សិតដែលចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនេះ បានឲ្យដឹងថាគេត្រូវបានសិក្សានិងស្វែងយល់អំពីចំណេះដឹងជាច្រើនពីមិត្តភក្តិឥណ្ឌាក្នុងតំបន់តាមរយៈនោះបណ្តាមិត្តនឹងយកដឹងអំពីទឹកដីនិងមនុស្សឥណ្ឌា ក្នុងឱកាស​​នេះ និសិត្យទាំងនេះក៏គួរឱ្យចាប់អារម្មណ៍ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ប្រទេសជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ដែរថាកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ១ ដល់ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៨៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top