18/07/2019 11:42 GMT+7 Email Print Like 0

យុវជននិងសិស្សនិស្សិតអាណិកជនបានទៅស្វែងយល់ទីក្រុងបុរាណ Hoi An នៃខេត្ត Quang Nam


 ទិដ្ឋភាពនៃស្ពាន Chua 
 

 បន្តដំណើរទសន្សនកិច្ចស្វែងយល់ពី រម​ណីដ្ឋាន​និង​ទេសភាព​ដ៏ស្រស់​ស្អាត​នៅទូទាំង​ប្រទេសនោះ នាល្ងាចថ្ងៃទី​១៦​​ ខែកក្កដា ឆ្នាំ​២០១៩  គណៈប្រតិភូជាយុវជននិងនិស្សិតអាណិកជន ដែល​កំពុង​ចូលរួម​កម្ម​វិធី​បោះ​ជំរុំ​វិស្សមកាល​វៀត​ណាម ឆ្នាំ ២០១៩ បានទៅទស្សនានិងស្វែងយល់ពីក្រុងបុរាណ Hoi An - ដែលជាទីក្រុងទើប​បាន​ទស្សនា​វដ្តី ទេសចរណ៍ល្បីឈ្មោះរបស់អាមេរិក Travel and Leisure ជ្រើស រើសជាទិស​ដៅ​ដ៏ល្អ​អស្ចារ្យ​បំផុត​ក្នុង​​ឆ្នាំ​២០១៩ ផងដែរ។

សម្រប​ខ្លួនជាមួយលំហូរមនុស្ស  មិត្តវ័យក្មេងទាំងអស់បានដើរតាមដងផ្លូវ គយ គន់ឲផ្ទះចំណាស់ៗ ដែលមាន​ស្ថាបត្យកម្ម​ដ៏វិសេស​វិសាល  ទស្សនាស្ពាន Chua  -  ដែលជានិមិត្តរូប​របស់ Hoi An  សិក្សាវប្បធម៌ -​ សិល្បៈ  និងរីករាយ​ជាមួយ​នឹងម្ហូបអាហារ។ មិនដូចទៅនឹងបណ្តាទីក្រុងទំនើបដទៃទេ ទីក្រុង Hoi An នារាត្រី ហាក់ដូចជាបាន​បំពាក់នូវពន្លឺចិញ្ចែងចិញ្ចែចពីចង្កៀងគោម។ នៅ​លើដងទន្លេ Hoai​ ទូក​ធ្វើដំណើរ​ទៅវិញ​ទៅម​ក​ ហើយបណ្តែតភ្លើងប្រទីព ធ្វើឲ្យដងទន្លេកា​ន់តែស្រស់ស្អាតប្រៀបផ្ទឹ​មមិន​បាន។
 
ជាលើកដំបូង​មកទស្សនាទីក្រុងបុរាណ Hoi An មិត្ត Le Hai Ngoc មកពីប្រទេស Kazakhstan បានសំណេះ​សំណាល​ថា​៖ “បរិយាកាសនៅទីនេះគឺអស្ចារ្យណាស់ បើទោះបីជាអាកាសធាតុក្តៅបន្តិចក៏ដោយ ប៉ុន្តែ​ការ​ទាក់​ទាញ​ធ្វើឲ្យយើង​បំភ្លេចអស់ក្តៅស្អុះស្អាប់។ ថ្ងៃនេះខ្ញុំបានទៅទូកដើម្បីទម្លាក់ចង្កៀងគោ​មដើម្បីឧទិសកុសល ព្រោះ​គេប្រាប់ ​ទីនេះ​គឺសក្តិសិទ្ធណាស់។ ខ្ញុំឃើញចង្កៀងគោមនៅតាមដងទន្លេនិ​ងនៅតាមដងផ្លូវច្រើន ដែល​មាន​​អារ​ម្មណ៍ថា ខ្លួនកំពុងទស្ស​នាក្នុងពិភពលោកបុរាណ​អញ្ជឹង។ ប្រជាជន​នៅទីនេះ​មាន​ភាព​រួសរាយ​រាក់​ទាក់​ណាស់ នៅពេលខ្ញុំរកកន្លែងទិញភេ​សជ្ជៈតែ ខ្ញុំទទួលបានការណែនាំ​ដ៏ កក់​ក្តៅណាស់”។
 
ចំពោះមិត្ត  T​ran Viet Thai មកពីប្រទេសថៃ នេះគឺជាកន្លែងមួយក្នុង​ចំណោម​កន្លែង​ដែល​បន្សល់​ទុក​នូវចំណាប់​អារម្មណ៍​ដ៏ជ្រាលជ្រៅ ​នៅពេលប្អូនបានចូលរួមក្នុងជំរំវិស្សមកា​លឆ្នាំនេះ។ មិត្ត Tr​an Viet Thai បាន​ចែក​រំលែក​ថា៖“ខ្ញុំឃើញថា ទីក្រុងបុរាណ Hoi An មានភាពស្រស់ស្អាតណាស់។ នៅថៃក៏មានទីក្រុងបុរាណដែរ ប៉ុ​ន្តែមិន​ដូចនៅទីនេះទេ បរិយាកាសនៅទីនេះ អ៊ូអរសប្បាយណាស់ ហើយខ្ញុំក៏ចូលចិត្តចង្កៀងគោម ដែលបាន​ព្យួរតាម​​ដងវិថីនៅទីក្រុង Hoi An ដែរ។  ស្រស់ស្អាតខ្លាំងណាស់។ ទេសភាពនៅទីនេះគួរឲ្យគយគន់ ជាពិសេស​រូបភាព​នៃ​ការអង្គុយលើទូកហើយបណ្តែតចង្កៀ​ងគោម​តែម្តង”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ