យុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន
ជាពិសេស ការកសាងរឿងរ៉ាវអំពីយីហោទេសចរណ៍អាស៊ីអាគ្នេយ៍ដែលកាន់តែទាក់ទាញ៖ កំណត់គោលដៅរបស់យីហោធ្វើឲ្យព្រមៗគ្នាយីហោលើបណ្តាញផ្សព្វផ្សាយរួម ផលិតវីដេអូផ្សព្វផ្សាយ ... ផ្តោតលើទីផ្សារនិងមុខសញ្ញាមួយចំនួន។
ប្រទេសវៀតណាមគឺជាប្រទេសអធិបតីក្នុងការកាត់តែងសេចក្តីប្រកាសអាស៊ានស្តីពីទេសចរណ៍ឌីជីថលនិងត្រូវបានអនុម័តដោយថ្នាក់ដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នៅថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២០។
ទីផ្សារនិងមុខសញ្ញាសមស្របឆ្ពោះទៅកាន់តំបន់ដែននិយាយភាសា អង់គ្លេស រួមមាន៖ សហរដ្ឋអាមេរិកឥណ្ឌាអង់គ្លេសនិងអូស្ត្រាលី។ ទន្ទឹមនឹងនេះដើម្បីអនុវត្តសកម្មភាពផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាព៖ បង្កើតយុទ្ធសាស្ត្រជំរុញការផ្សព្វផ្សាយ តាមរយៈបណ្តាញសង្គមដោយផ្តោតលើការផ្សព្វផ្សាយតាម Facebook Instagram ។ យុទ្ធសាស្រ្តទីផ្សារដំណាក់កាលថ្មីត្រូវបានកែសំរួលដោយផ្អែកលើនិន្នាការដែលបានព្យាករណ៍បន្ទាប់ពីជំងឺរាតត្បាត COVID-19និងអាស្រ័យទៅលើសមត្ថភាពហិរញ្ញវត្ថុរបស់អាស៊ាន។ យុទ្ធសាស្ត្រនេះត្រូវបានពិភាក្សាដោយក្រុមការងារគណៈកម្មការប្រកួតប្រជែងទេសចរណ៍និងស្ថាប័នទេសចរណ៍ជាតិ។
ប្រទេសវៀតណាមដែលជាប្រទេសដឹកនាំនៃគម្រោងអភិវឌ្ឍន៍ផលិតផលទេសចរណ៍មហោស្រពបានបង្កើតកម្មវិធីដំណើរកម្សាន្ត និងចូលរួមក្នុមមហោស្រពចំនួន ១៤ ដោយភ្ជាប់ទិសដៅនៃបណ្តាប្រទេសសមាជិកអាស៊ាន។ តាមគ្រោងទុក បន្ទាប់ពីទទួលបានយោបល់ពីបណ្តាប្រទេសផ្សេងទៀត សៀវភៅឧទ្ទេសនាមនូវដំណើរទេសចរណ៍អាស៊ាននឹងត្រូវបានជាស្រេចនិងប្រកាសយ៉ាងទូលំទូលាយនៅលើគេហទំព័រផ្លូវការរបស់អាស៊ាន។ វិស័យទេសចរណ៍គឺជាវិស័យមួយក្នុងចំណោមបណ្តាវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន។ យុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ២០១៦-២០២៥ កំណត់ចក្ខុវិស័យ“រហូតដល់ឆ្នាំ ២០២៥ អាស៊ាននឹងក្លាយជាគោលដៅទេសចរណ៍ដែលមានគុណភាពខ្ពស់ដោយផ្តល់ជូនអ្នកទេសចរនូវការស្វែងយល់ដ៏ប្លែកៗនិងពិសេស។ការអភិវឌ្ឍប្រកបដោយចីរភាពទទួលខុសត្រូវគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព; ចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រជាជនក្នុងតំបន់ទាំងមូល។ ” ដើម្បីសម្រេចបាននូវចក្ខុវិស័យយុទ្ធសាស្ត្របានដាក់ចេញនូវទិសដៅធំៗ ចំនួនពីររួមមាន៖ លើកកម្ពស់ការប្រកួតប្រជែងនៃវិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន ដោយចាត់ទុកដូចជាទិសដៅរួមនិងធានាការអភិវឌ្ឍប្រកបដោយចីរភាពនិងគ្រប់ជ្រុងជ្រោយ ទន្ទឹមនឹងនេះ ជំរុញការអភិវឌ្ឍប្រភពធនធានមនុស្សធ្វើការក្នុងវិស័យទេសចរណ៍./.
ក្នុងឆ្នាំ ២០១៩ ភ្ញៀវ ទេសចរអន្តរជាតិមកកាន់តំបន់អាស៊ានមានចំនួន ១៤៣,៥ លាននាក់ស្មើនឹង ៩,៦% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបនៅលើពិភពលោក។ អត្រាកំណើនឈានដល់ ៦,១% ខ្ពស់ជាងអត្រាកំណើនទូទៅរបស់ពិភពលោក (៤%) ។ ចំណូលសរុបមកពីទេសចរណ៍អន្តរជាតិសម្រេចបាន ១៧០,៩ ពាន់លានដុល្លារកើនឡើង ៨.៥% បើប្រៀបធៀបនឹងឆ្នាំ ២០១៧។ ភ្ញៀវទេសចរណ៍មកតំបន់អាស៊ានភាគច្រើនជាភ្ញៀវទេសចរណ៍ក្នុងតំបន់និងអាស៊ីឦសាន។
អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ VNA បកប្រែដោយង្វៀនយ៉ាង
អាស៊ានអះអាងតួនាទីកណ្តាល នាឆ្នាំ២០២០ដែលពោរពេញទៅដោយភាពប្រែប្រួល
អាស៊ាន ២០២០៖ សហគមន៍មួយស្អិតរមួតនិងខ្លួនទីពឹងខ្លួន
អាស៊ាន៖ ស្អិតរមួត និងឆ្លើយតប
២៥ឆ្នាំវៀតណាមចូលរួមអាស៊ាន៖ អន្តរជាតិវាយតម្លៃខ្ពស់តួនាទីរបស់វៀតណាម
អាស៊ានអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មតាមផ្លូវសមុទ្រ
អាស៊ានស្តារផលិតអាជីវកម្មឆ្ពោះទៅកាន់ការតភ្ជាប់សហគមន៍រឹងមាំ
អាស៊ាន៖ កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញក្រោយពេលបញ្ចប់ជំងឺ COVID-19
ការប្រយុទ្ធប្រឆាំងនឹងការបោះកាកសំណល់ប្លាស្ទិចចោល នៅតាមដងទន្លេមេគង្គ
អាស៊ានបន្តអនុវត្ត“រដ្ឋធម្មនុញ្ញស្តីពីសមុទ្រនិងមហាសមុទ្រ”
អាស៊ានសហប្រតិបត្តិការលើវិស័យការពារជាតិដើម្បីទប់ទល់នឹងជំងឺរាតត្បាត
សួនឧទ្យានបេតិកភណ្ឌអាស៊ាន
មេគង្គ - កូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការឡើងដល់កម្រិតកំពូល
អាស៊ានចាត់វិធានការប្រឆាំងនឹងការបំពុលផ្សែងអ័ព្ទ
វៀតណាមបញ្ជាក់ទីជំហរនៅសហគមន៍អាស៊ាន
អាស៊ានសហការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងបទល្មើសគ្រឿងញៀន
អាស៊ានធានាសិទ្ធិមនុស្ស
ជំហានថ្មីក្នុងដំណោះស្រាយសន្តិភាពបន្ទាត់ព្រំដែនរវាងវៀតណាម និង កម្ពុជា
ទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវកំពុងមានការអភិវឌ្ឍន៍កាន់តែស៊ីជម្រៅជាក់ស្តែងនិងមានប្រសិទ្ធភាព
កិច្ចសហប្រតិបត្តិការអាស៊ាន (ASEAN) - ចិនមើលពីការតាំងពិព័រណ៌ពាណិជ្ជកម្ម CAEXPO ២០១៩
វៀតណាមបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាង AIPA និង ថៃ
អាស៊ាន បង្កើនសហប្រតិបត្តិការអភិវឌ្ឍន៍របរត្រី
កិច្ចប្រជុំ AMM - ៥២៖ ពិភាក្សាត្រង់ៗស្តីពីស្ថានភាពសមុទ្រខាងកើត
អាស៊ានព្រួតដៃគ្នាធ្វើប្រព្រឹត្តិកម្មសំរាមប្លាស្ទិកលើមហាសមុទ្រ
អាស៊ាន - ជប៉ុន៖ សមទ្ធិផលលើគ្រប់វិស័យ
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤៖ ជំរុញទំនាក់ទំនងដៃគូដើម្បីអភិវឌ្ឍន៍ចីរភាព