06/07/2021 11:53 GMT+7 Email Print Like 0

យថាទស្សន៍សម្រាប់ការនាំចេញជលផលនឹងឈានដល់គោលដៅសម្រេចបាន ៩ ពាន់លានដុល្លារ

ដោយសារតែការស្ទុះងើបនៃតម្រូវការប្រើប្រាស់ នៅក្នុងទីផ្សារសំខាន់ៗនៃជលផលវៀតណាម ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងទីផ្សារសក្តានុពលផ្សេងទៀត ទំហំពាណិជ្ជកម្មនៃការនាំចេញជលផលរបស់វៀតណាមនៅខែមិថុនាឆ្នាំ ២០២១ បានកើនឡើង ២០% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលនាំឱ្យទំហំពាណិជ្ជកម្មនៃការនាំចេញជលផលសរុបក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះឈានដល់ ៤,១ ពាន់លានដុល្លារអាមេរិក។ គិតត្រឹមចុងខែមិថុនាឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មនៃការនាំចេញផលិតផលគ្រឿងសមុទ្រដទៃទៀតរបស់វៀតណាមបានឈានដល់ ១,៦ ពាន់លានដុល្លារ កើនឡើង ១៦% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០។ នេះជាមូលដ្ឋានគ្រឹះល្អសម្រាប់ផ្នែកកែច្នៃនិងនាំចេញជលផលរបស់វៀតណាមនៅឆ្នាំ ២០២១ អាចឈានដល់សម្រេចបានគោលដៅ ៩ ពាន់លានដុល្លារអាមេរិក។

ត្រីត្រាត្រូវលក់យ៉ាងល្អនៅទីផ្សារអាមេរិក អឺរ៉ុប ចិននិងទីផ្សារជាច្រើនទៀត។ ជាពិសេស ទីផ្សារប្រទេសចិនមានចំនួនសមាមាត្រខ្ពស់បំផុតនៃការនាំចូលត្រីប្រាវៀតណាម ដែលស្រូបយក ២៦% បើទោះបីជាមានសញ្ញាធ្លាក់ចុះ ដោយសារទីផ្សារនេះនៅតែកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ក៏ដោយ។

ទន្ទឹមនឹងនោះ ប្រភេទគ្រឿងសមុទ្រផ្សេងទៀតរបស់វៀតណាមក៏ដើរតួនាទីវិជ្ជមានក្នុងការជួយដល់ការនាំចេញឈានដល់ ៤,១ ពាន់លានដុល្លារនៅឆមាសទីមួយនៃឆ្នាំ ២០២១ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ