30/04/2019 07:30 GMT+7 Email Print Like 0

ម្ហូបអាហារវៀតណាមទាក់ទាញមិត្តភក្តិអាស៊ាននៅប្រទេសម៉ាឡេស៊ី


 ម្ហូបអាហារវៀតណាមទាក់ទាញមិត្តភក្តិអាស៊ាននៅប្រទេសម៉ាឡេស៊ី
 

 ស្ថានទូត​​វៀតណាមក៏បានឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ ប្រពៃណីរបស់ជនរួមជាតិ ចរិត​លក្ខណៈ​វប្បធម៌​ដ៏វិសេស​វិសាល​ និងរមណីយដ្ឋានដ៏ល្បីឈ្មោះនៅវៀតណាម ព្រមទាំងប្រារព្ធ​កម្ម​វិធី​សម្ដែង​សិល្បៈ​ជូន​ចំពោះ​ទៅកាន់​មិត្ត​ភក្តិ​អន្តរ​ជាតិ។

នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ ស្ថានទូត​វៀតណាម​ប្រចាំនៅម៉ាឡេស៊ី​បាន​រៀប​ចំ​ពិធី​ឧទ្ទេសនាម​ម្ហូប​អាហា​រវៀត​​​ណាម​ទៅកាន់មិត្តភក្តិអន្តរជាតិ នៃបណ្ដាប្រទេសជាសមាជិតនៃសមាគមប្រជាជាតិ អា​ស៊ីអាគ្នេយ៍ (អាស៊ាន​) ប្រចាំនៅម៉ាឡេស៊ី។ អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Pham Thi Hong Lien ភរិយារបស់ លោក​ឯក​អគ្គរដ្ឋទូត Le Quy Quynh បានឧទ្ទេសនាមអំពីលក្ខណៈម្ហូបអាហារដ៏វិសេសវិកសាល និងមុខម្ហូប​ឈ្ងុយ​ឆ្ងាញ់​ដ៏ល្បីឈ្មោះរប​ស់វៀតណាមដូចជា៖ ហ្វេ និងណែមចៀន ជា​ដើម ព្រមទាំងណែនាំរបៀ​បធ្វើ​មុខ​ម្ហូប​ណែម​​ចៀន ដោយទទួល​បានការ​គាំទ្រ និងលើក​សរសើរយ៉ា​ង​ខ្លាំង​ក្លា​ពីសំណាក់​មិត្ត​ភក្តិ​មក​ពី​បណ្ដា​ប្រ​ទេស​អាស៊ាន​ប្រចាំនៅ ម៉ាឡេស៊ី។នៅក្នុងព្រិត្តិការណ៍នេះ ស្ថានទូតវៀតណាមក៏បានឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ ប្រពៃណី​របស់ជនរួមជាតិ ចរិតលក្ខណៈវប្បធម៌ដ៏វិសេសវិសាល និងរមណីយដ្ឋានដ៏ល្បីឈ្មោះនៅវៀតណាម ព្រមទាំង​ប្រារព្ធកម្មវិធីសម្ដែងសិល្បៈជូន ចំពោះទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ