20/03/2021 20:00 GMT+7 Email Print Like 0

ម៉ាឡេស៊ី “សោកស្ដាយ” ចំពោះការសម្រេចចិត្តផ្ដាច់ទំនាក់ទំនងរបស់ស.ប.បកូរ៉េ

នាថ្ងៃទី១៩ មីនា ក្រសួងការបរទេសម៉ាឡេស៊ីបានចេញសេចក្ដីប្រកាសស្ដីពីការ សម្រេចចិត្តក្នុងថ្ងៃដដែលរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីត្យកូរ៉េ ដែល បានកាត់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសអាស៊ីអាគ្នេយមួយនេះ។

ស្ថានទូតស.ប.បកូរ៉េប្រចាំម៉ាឡេស៊ីកាលពីថ្ងៃទី១៩ មីនា។ (រូបថត៖ AFP/VNA)


សេចក្ដីប្រកាសសង្កត់ធ្ងន់ថា ម៉ាឡេស៊ីមានការ “សោកស្ដាយយ៉ាងខ្លាំង” ចំពោះសេចក្ដីសម្រេចចិត្ត កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០២១ របស់ស.ប.បកូរ៉េ ដែលផ្ដាច់ទំនាក់ទំនងការទូតជាមួយរដ្ឋបាលគូឡាឡាំពួ ព្រមទាំងចាត់ទុកថា កាយវិកានេះ “មិនមានលក្ខណៈស្ថាបនា” នោះឡើយ។ សេចក្ដីប្រកាសរបស់ក្រសួងការបរទេសម៉ាឡេស៊ីក៏ឲ្យដឹងថែមទៀតថាប្រទេសនេះនឹងបិទស្ថានទូតប្រចាំទីក្រុងព្យុងយ៉ាង ហើយសំណូមពរឲ្យបុគ្គលិកការទូតទាំងអស់នៅស្ថានទូតស.ប.បកូរ៉េប្រចាំគូឡាឡាំពួនិងគ្រួសារញាតិសន្ដានត្រូវចាកចេញក្នុងរង្វង់៤៨ម៉ោង។
មុននោះ ស.ប.បកូរ៉េបានប្រកាសពីការកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ី បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះធ្វើ បត្យាប័នពលរដ្ឋស.ប.បកូរ៉េ ឈ្មោះ Mun Col Myong ទៅកាន់អាមេរិក។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ (KCNA) បានដកស្រង់សេចក្ដីប្រកាសនៃក្រសួងការបរទេសដែលបញ្ជាក់ថា ព្យូងយ៉ាង ចាត់ទុកការដែលគូឡាឡាំពួធ្វើបត្យាប័នពលរដ្ឋស.ប.បកូរ៉េទៅកាន់អាមេរិកគឺជា “ទង្វើ អរិភាព”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ