• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មូលនិធិ UNICEF ផ្ទេរប្រគល់ជាបន្ទាន់នូវផលិតផលអាហារូបត្ថម្ភចំនួន ១០ តោនដើម្បីព្យាបាលកុមារដែលខ្វះអាហារូបត្ថម្ភនៅវៀតណាម

អាហារសម្រាប់ព្យាបាលការកង្វះអាហារូបត្ថម្ភញាំភ្លាមៗ (RUTF) ចំនួន ១០ តោន ត្រូវបានបញ្ជូនទៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយហើយនឹងត្រូវបានចែកចាយដល់ប្អូនៗកុមារ។

នេះជាសកម្មភាពឆ្លើយតបមួយរបស់មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់របស់កុមារដែលខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងររស់នៅក្នុងតំបន់ដែលរងការបំផ្លិចបំផ្លាញដោយសារព្យុះនិងទឹកជំនន់នៃភាគកណ្តាល វៀតណាម។ ក្នុងការងារឆ្លើយតបទៅនឹងភាពអាសន្នដែលបណ្តាលមកពីព្យុះនិងទឹកជំនន់ បំផ្លិចបំផ្លាញភាគកណ្តាលនៃប្រទេសវៀតណាមនោះ UNICEF កំពុងធ្វើសកម្មភាពដើម្បីជួយកុមារនិងស្ត្រីងាយរងគ្រោះដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់។ ទន្ទឹមជាមួយគ្នានោះ UNICEF កំពុងបញ្ជាទិញផលិតផលអាហារូបត្ថម្ភ ព្យាបាលចំនួន ៦០ តោន ហើយនឹងដឹកជញ្ជូនមកវៀតណាមនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ផលិតផលអាហាររូបត្ថម្ភសម្រាប់ព្យាបាលដ៏ចាំបាច់នេះ នឹងត្រូវចែកចាយដល់មណ្ឌលសុខភាពឃុំ តាមរយៈវិទ្យាស្ថានអាហារូបត្ថម្ភជាតិផងដែរ។

តាមការប៉ាន់ប្រមាណថា មានកុមារជាង ៤០០០ នាក់ដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាវនៅប្រទេសវៀតណាមនឹងទទួលបានការឧបត្ថម្ភនេះជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ៣ ខែខាងមុខ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top