25/01/2021 11:30 GMT+7 Email Print Like 0

មូលនិធិសិក្សាស្រាវជ្រាវអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាម

ឆ្នាំ ២០២០ គឺជាឆ្នាំដែលមានការលំបាកជាពិសេស ប៉ុន្តែវៀតណាមបានដើរតួនាទីពីរទន្ទឹមគ្នាប្រកបដោយជោគជ័យពោលគឺជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ (អាស៊ាន) និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។

បុគ្គលិកពេទ្យបានធ្វើតេស្តរកវីរុស SARS-CoV-2  (រូបថត៖ VNA)


ក្នុងឱកាសមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនោះ មូលនិធិសិក្សាស្រាវជ្រាវដ៏ធំៗរបស់អាល្លឺម៉ង់បានធ្វើរបាយការណ៍ដោយបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។

ក្នុងអត្ថបទ ដែលបានចុះផ្សាយនៅលើ គេហទំព័ររបស់មូលនិធិ Hanns Seidel (Hanns-Seidel-Stiftung) របស់អាល្លឺម៉ង់ដែលជាមូលនិធិនយោបាយធំបំផុតមួយរបស់ប្រទេសអាល្លឺម៉ង់នោះអ្នកនិពន្ធ Magdalena Knödlerបានអះអាងថា ឆ្នាំ ២០២០ គឺជាឆ្នាំដែលមានការលំបាកជាពិសេស ប៉ុន្តែវៀតណាមបានដើរតួនាទីពីរទន្ទឹមគ្នាប្រកបដោយជោគជ័យពោលគឺជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។ (អាស៊ាន)និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA) និងការលើកកម្ពស់ទំនាក់ទំនងរវាងសហភាពអ៊ឺរ៉ុបនិងអាស៊ានទៅជាទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រក៏បានធ្វើឡើងក្នុងឆ្នាំដែលវៀតណាមបានដើរតួនាទីជាប្រធានអាស៊ានផងដែរ៕

បណ្តាព័ត៌មានបានផ្សាយ