21/04/2019 12:03 GMT+7 Email Print Like 0

មាគ៌ាព្រះពុទ្ធសាសនា

ប្រជុំ​កេរ​ដំណែល​រម្មណីយដ្ឋាន​វត្ត​ហឿង​ (Huong) (ស្រុក​មី​ឌឹក​ - My Duc ក្រុង​ហាណូយ​) វត្ត​តាម​ជុក​​ (Tam Chuc) (ស្រុក​​គី​បាង​ - Kim Bang ខេត្ត​ហា​ណាម - Ha Nam) និង​ វត្តបាយ​​ឌិញ​ (Bai Dinh) (ខេត្ត​​និញ​បិញ - Ninh Binh​​) ស្ថិត​នៅ​លើ​ដង​ភ្នំ​កំបោល​រត់​បណ្តោយ​តាម​ទិស​ពាយព្យ​ - អាគ្នេយ៍​ មាន​ទេសភាព​ស្រស់​ត្រកាល​ និង​ ស្លាក់ស្នាម​​កេរដំណែល​កត់ត្រា​​ការ​អភិវឌ្ឍ​ នៃ​ព្រះ​ពុទ្ធ​សាសនា​​វៀតណាម​ បាន​​ផ្សារភ្ជាប់​​បង្កើត​ជាប្រព័ន្ធ​​ទេសចរណ៍​អរូបី ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​​មកពី​​ចតុទិស​​ជិត​​ឆ្ងាយ​ អញ្ជើញ​​មក​ទស្សនាទេសភា​ព​ និង បូជា​ព្រះសម្មាសម្ពុទ្ធ​។​

ដំណើរ​ទៅកាន់​ព្រះ​​ពុទ្ធ​ភូមិ

យើង​ខ្ញុំ​ធ្វើ​ដំណើរ​ទៅកាន់ទឹក​ដី​ព្រះពុទ្ធភូមិ​​ វត្ត​ហឿង (Huong) ​បួង​​ស្រួង​សូម​​សេចក្តី​សុខ​​សំណាង​។ ឆ្លងកាត់​​ទីសក្ការបូជា​ទ្រិញ (Trinh) ទូក​នាំ​យើង​ខ្ញុំ​ទៅកាន់​កំពង់​​ទូក​ត្រ (Tro) ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​រម្មណីយដ្ឋាន​វត្ត​ធៀន​ទ្រូ​ (Thien Tru)។ នេះជា​វត្តសំខាន់​​ដេក​​ក្នុង​ចំណោម​​ប្រជុំ​​កេរដំណែល​​វត្ត​ហឿង​ (Huong) ស្ថិត​​នៅ​លើ​​ផ្ទៃដី​​ចំណុះ​​ធូង​មាង​ (Thung Mang) បាន​​ផ្តើម​កសាង​ចាប់​ពី​សម័យ​​រាជការ ​ឡេ​​​​​​​​​​​​​​​​​​​​ ថាញ​តុង​ (Le Thanh Tong) (​១៤៦០ - ១៤៩៧)។​

តាម​ពុទ្ធ​និទាន​ វត្ត​ហឿង (Huong) ​ជា​ទីកន្លែង​រក្សា​ស្លាក់ស្នាម​ព្រះ​ម៉ែគង់​ស៊ីអិន​ បំពេញ​កុសល​រក្សាសីល​សម្រេច​មគ្គ​ផល​​។ តាំង​ពីយូរ​ វត្ត​ហឿង (Huong) បាន​​ដឹង​​ស្គាល់​​ជា​ទីកន្លែង​ទេសចរណ៍​អរូបី​ល្បី​ល្បាញ ​នៅ​ភាគខាង​ជើង​វៀត​ណាម​​ ព្រម​ជាមួយ​​ទី​ប្រជុំធំទូលាយ រួមមាន​​ច្រើន​វត្ត​អារាម​ ទីសក្ការបូជា​ផ្សេងៗ​។



ភ្ញៀវទេសចរ​អង្គុយ​លើ​ទូក​រសាត់​តាម​ខ្សែ​ទឹក ​នៃ​ដង​ជ្រោះ​អៀន (Yen) ទាំង​​ព្រឹក​​ព្រលឹម​ទៅ​មើល​​ទេសភាព​ និង​គោរព​បូជា​​វត្ត​ហឿង ​(Huong)​។​ រូបថត៖ តឹតសើន​


 ជ្រុង​មួយ​នៃ​ទីសក្ការបូជា​ទ្រិញ​ (Trinh) នៅ​វត្ត​ហឿង (Huong)​។​ រូបថត៖ តឹតសើន​


 ប្រព័ន្ធ​ខ្សែ​កាប់​ដឹក​បញ្ចូន​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ បម្រើ​ភ្ញៀវទេសចរ​ អាច​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​ទៅវត្ត​​ធៀន​ទ្រូ​ (Thien Tru) ឡើង​កាន់​វត្ត​ហឿងទិច (Huong Tich)​​។​ រូបថត៖ តឹត​សើន​


នៅ​និទាឃរដូវ​ ពុទ្ធបរិសទ​គ្រប់ទី​កន្លែង​អញ្ជើញ​មក​គោរព​បូជា​នៅ​​វត្ត​ហឿងទិច​ (Huong Tich) បួង​ស្រួង​សូម​សេចក្តី​សុខ​សំណាង​គ្រប់​ប្រការ​។​ រូបថត៖ តឹត​សើន​។ រូបថត៖ តឹតសើន

 

 ជាមួយ​នឹង​ទស្សនទាន​លំអោន​​ចិត្ត​ជ្រះថ្លា​លើ​ព្រះពុទ្ធ​ ពុទ្ធ​បរិសទ​​យ៉ាង​ច្រើន​​បាន​​ជ្រើ​ស​​​កាន់យក​​ឈើ​ច្រត់ ​ធ្វើ​ដំណើរ​តាម​កាំ​ជណ្តើរ​ថ្ម​​តាំង​ពីព្រឹក​។​ ក្រៅពី​នោះ​ ភ្ញៀវទេសចរ អាច​ជ្រើស​​ធ្វើ​ដំណើរ​​តាម​ខ្សែ​កាប់​ សំឡឹង​មើល​ទេសភាព​​ព្រៃ​ភ្នំ​​ហឿង (Huong) ​ស្រស់ត្រកាល​ លេច​អណ្តែត​​មាត់​រូង​ភ្នំ​ ដំបូល​វត្ត​បុរាណ​។​

ចំណុច​​ចំណាប់​អារម្មណ៍​​ នៃ​វត្ត​ហឿង (Huong) គឺរូងភ្នំ​​ហឿង​ទិច​ (Huong Tich) មាន​ប្រសិទ្ធិនាម​​ជារូង​ភ្នំ​​មេឃ​ខាងត្បូង​គ្មានពីរ​ ដោយ​មាន​​អាចុត​សិលា​រស់​រវើក​ ដែល​ធម្មជាតិប្រទាន​ជូន​ បង្កប់នូវ​​បំណង​ប្រាថ្នា​អរូបី​​នៃ​មនុស្សគ្រប់​គ្នា​​។

នៅ​​រដូវ​បុណ្យទាន​អូល​បន្លាយ​វែង​ជាង​គេ​ ប្រព្រឹត្តទៅ​ចាប់ពី​ខែ​១ រហូត​ដល់​ខែ៣ (ចន្ទគតិ) វត្ត​ហឿង​ (Huong) ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក ​និង​អន្តរជាតិ​យ៉ាងច្រើន​​កុះករ​ អញ្ជើញ​មក​គោរព​បូជា​ ដើរ​​លេង​កម្សាន្ត​។​

 

 “លោកឧបរាជ​ ង្វៀន​មិញ​ខុង​ (Nguyen Minh Khong) សម័យ​រាជការ​លី (Ly) (១០៦៦ - ១១៤១) ធ្វើ​ដំណើរ​តាម​ភ្នំ​​ពី​ខេត្ត​និញ​ប៊ិញ​ (Ninh Binh) រហូត​ដល់ស្រុក​​មី​ឌឹក (My Duc) (ក្រុង​ហាណូយ) ស្វែង​រក​ដើម​ឈើ​ថ្នាំ​សង្គ្រោះ​មនុស្សលោក​។ លោក​ធ្វើ​ដំណើរ​ដល់ទីកន្លែង​ណា​មាន​រូង​ភ្នំស្អាត​ គឺ​លោក​កសាង​វត្ត​បូជា​ព្រះពុទ្ធ​។ បច្ចុប្បន្ន សមាគម​​ព្រះពុទ្ធសាសនា​វៀតណាម​ រួម​នឹង​សហគ្រាស ​ស្វឹន​ទ្រឿង​(Xuan Truong) បាន​បង្កើត​ជើង​ដំណើរ​ទេសចរណ៍​​អរូបី​ មាគ៌ា​ព្រះពុទ្ធសាសនា​ មាន​ប្រវែង​ជាង​១០០គីឡូ​ម៉ែត្រ​ ដោយ​ភាព​តភ្ជាប់​ប្រជុំ​កេរដំណែល​បី​ និង​រម្មណីយ​ដ្ឋាន​វត្ត​ហឿង (Huong) វត្ត​តាម​ជុក​ (Tam Chuc) វត្តបាយ​ឌិញ​ (Bai Dinh) តាម​ដំណើរ​សាងកុសល​របស់​លោក​ ​ង្វៀន មិញ​ខុង​ (Nguyen Minh Khong)”​។​
 

ឧបជ្ឈាយ៍​ ថិត​មិញ​ក្វាង​ (Thich Minh Quang) សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​មជ្ឈិម​ អនុប្រធាន​ខុទ្ធកាល័យ​មជ្ឈិម​ អនុប្រធាន​គណៈ​កម្មការ ​និង​ជា​ប្រធាន​លេខាធិការ​​​នៃ​សមាគម​ព្រះពុទ្ធសាសនា​​វៀតណាម​ នៅ​ខេត្ត​និញ​បិញ (Ninh Binh) ព្រមទាំង​​ជា​ចៅអធិការ​រង​​ប្រចាំ​​នៅ​វត្តបាយ​ឌិញ​ (Bai Dinh)។​


 វត្ត​តាមជុក ​(Tam Chuc) ជា​ទីកន្លែង​​រៀប​ចំ​ធ្វើ​​មហា​ពិធី​​វិសាខ​បូជា​​​ អង្គការ​សហប្រជាជាតិ​​ឆ្នាំ​២០១៩

មាន​ប្រសិទ្ធិនាម​​ជា​ឈូង​សមុទ្រ​ហាឡុ​ង (Ha Long) ​ដី​គោក​ តំបន់​ទេសចរណ​វប្បធម៌អរូបី ​នៃ​វត្ត​តាមជុ​ក (Tam Chuc) មាន​ផ្ទៃដី​ជាង​​៥.០០០​​​ហិកតា បាន​​ទទួល​ស្គាល់ជា​​តំបន់​ទេសចរណ៍​ជាតិ​។​

តំបន់​ទេសចរណ៍​អរូបី​​វត្ត​​តាមជុក (Tam Chuc) មាន​​គំនូ​រ​ថ្ម​ ១២.០០០ ​ផ្ទាំង​ពណ៌នា​​​អំពី​ពុទ្ធប្បវត្តិ​ សួន​​បង្គោល​សសរ​​​​យក្ស​មួយ ​មាន​​សសរ​​១០០០​ដើម នឹង​ជា​សួន​បង្គោល​សសរ​ធំបំផុត​ពិភពលោក។ លើ​កំពូល​ភ្នំ​​ ធឹត​ទិញ​ មាន​​វត្ត​ង៉ុក (Ngoc) ស្កឹម​ស្កៃ​ ឈរ​ពីលើ​សំឡឹង​មើលចុះ​ទៅ​ ​អាច​ឃើញ​សម្រស់​ស្រស់​មនោរម្យ​ នៃ​តំបន់​​ទេសចរណ៍​​​តាម​​ជុក (Tam Chuc)។ មហាពិធី​វិសាខបូជា​​អង្គការ​សហប្រជា​ជាតិ​​២០១៩ ប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី​១២ ដល់ថ្ងៃទី​១៤ ​ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​តំបន់​ទេសចរណ៍​​វប្បធម៌អរូបី​ ​វត្តតាម​ជុក (Tam Chuc) សន្យា​ជា​ឱកាស​​ផ្សព្វផ្សាយ​​រូបភាព​​ទឹក​ដី​ និង ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​​អញ្ជើញ​មក​កាន់​វៀតណាម​”។​



ជាមួយនឹង​ទេសភាព​​ស្រស់ត្រកាល​​ហ៊ុម​ព័ទ្ធ​​​​ជុំ​វិញ​​ទៅ​ដោយ​ភ្នំ ​និង បឹង​ទឹក​ តំបន់​​ទេសចរណ៍​​វប្បធម៌​អរូបី វត្ត​តាមជុក​​ (Tam Chuc) បាន​​ប្រៀប​​ដូចជា​​ឈូង​សមុទ្រ​ហាឡុ​ង​ (Ha Long) ​ដីគោក​។​ រូបថត៖ តឹត​សើន


ជាមួយនឹង​កម្ពស់​៣៩ម៉ែត្រ​ និង ផ្ទៃដី​រាបស្មើ​៥.៤០០​ម៉ែត្រ​ការេ​ វិមាន​ភព្វទាំង​បី​​នៃ​វត្ត​តាមជុក​​ (Tam Chuc) មាន​​កម្លាំង​ផ្ទុក​ពុទ្ធ​បរិសទ​​អញ្ជើញ​មក​បូជាព្រះ​ពុទ្ធ​​​​​​៥.​០០០នាក់។ រូបថត៖ ខាញឡុង


ពុទ្ធបរិសទ​អញ្ជើញ​​ទៅ​គោរពបូជា​ព្រះពុទ្ធ​​រាប់​រយ​នាក់​ ​​ចំពោះ​មុខ​ពុទ្ធបដិមា​សាង​​អំពី​ត្បូង​មាន​​តម្លៃ​​នៅវត្ត​ង៉ុ​ក​ (Ngoc)។​ រូបថត៖ ខាញ​ឡុង​


ផ្ទាំ
ងគំនូរ​ពុទ្ធ​ប្បវត្តិ​បាន​ឆ្លាក់​នៅ​ក្នុងវិហារ​វត្ត​តាម​ជុក​​ (Tam Chuc) សាង​ដោយ​​​សិប្បករ​​ស្ទាត់​ជំនាញ​ មកពីវៀតណាម​ ឥណ្ឌា​ ឥណ្ឌូនេស៊ី​ជាដើម​។ រូបថត៖ ខាញ​ឡុង 

 
ទេសភាព​មនោរម្យ​វត្ត​ង៉ុក (Ngoc)​។​ រូបថត៖ តឹតសើន

 

 សព្វថ្ងៃ​ ប្រព័ន្ធ​តភ្ជាប់​​គមនាគមន៍​ក្រុង​​ហាណូយ​ ខេត្ត​ហាណាម (Ha Nam) ខេត្ត​និញ​បិញ​ (Ninh Binh) សែន​ងាយ​​ស្រួល​​ធ្វើ​ដំណើរ​ទៅ​ វត្ត​តាម​ជុក​ (Tam Chuc) ​ជា​ទី​មជ្ឈមណ្ឌល​​​​​តភ្ជាប់​វត្ត​ហឿង​ (Huong) និង ​វត្ត​បាយ​ឌិញ​ (Bai Dinh) បង្កើត​ជា​ទី​ប្រជុំ​ “ត្រីកោណមាស​” ទេសចរណ៍​​អរូបី​​ឆ្លើយតប​តម្រូវការ​​ ​អំពី​ការ​គោរព​​ជំនឿ​ពុទ្ធសាសនា​ ក៏ដូចជា​ការ​​ទេសចររបស់​​ភ្ញៀវ​ក្នុងស្រុក ​និង អន្តរជាតិ​។​



“កន្លែង​បី​គួរ​ទៅដល់​ - ​ដង​ផ្លូវ​មួយ​” ជា​ឈ្មោះ​​ដង​ផ្លូវ​​តភ្ជាប់​ពី​វត្ត​ហឿង (Huong) ទៅ​វត្ត​តាម​ជុក (Tam Chuc) ទៅដល់​​វត្តបាយ​ឌិញ​ (Bai Dinh) បាន​ខេត្ត​ក្រុង​នានា ដែល​ពាក់ព័ន្ធ​ឡើង​គម្រោង​ និង សាងសង់​។


ទឹកដី​ត្រាងអាន (Trang An) - បាយ​ឌិញ​ (Bai Dinh)

ចន្លោះ​​ប្រហែល​១០០០​ឆ្នាំ ខេត្ត​និញ​បិញ (Ninh Binh) ​បាន​ជ្រើស​​ជា​រដ្ឋធានី​នៃ​រាជការ​​សក្តិភូមិ​ទាំង​​បី​​សម័យ​កាល​​​ គឺ​​រាជការ​ឌិញ (Dinh) តៀន​ឡេ​ (Tien Le) និង លី (Ly)។ ឆ្នាំ​១១៣៦ ពេល​លោក​ឧបរាជ​ ង្វៀន​ មិញ​ខុង​ (Nguyen Minh Khong) ដើរ​ស្វែង​រក​ដើម​ថ្នាំ​ ទុក​សម្រាប់​ព្យាបាល​ថ្វាយ​ស្តេច ​លី ​ថឹន​តុង (Ly Than Tong) លោក​បាន​រកឃើញ​រូង​ល្អាង​នៅលើ​ភ្នំ​​ឌិញ​ (Dinh) ហើយ​ជ្រើសយកទីនេះ​សាង​វត្ត​ប្រព្រឹត្តធម៌​។ សព្វថ្ងៃ​ ស្លាក់ស្នាម​តឹក​តាង​​សម័យកាស​រីក​ចម្រើន​ ​នៃពុទ្ធសាសនា​​អតីតកាល​​ នៅ​បាន​​រក្សា​​ក្នុង​វត្តបាយ​ឌិញ​ (Bai Dinh) បុរាណ​ ស្កឹមស្កៃ​។​



 ប្រជុំ​រម្មណីយ​ដ្ឋាន​ត្រាងអាន (Trang An) ​​បាន​អង្គការ​ UNESCO ទទួល​ស្គាល់​​ជា​បេតិកភណ្ឌ​ធម្មជាតិ​​ពិភពលោក ជាមួយ​​​​ទេសភាព​ធម្មជាតិ​​ពិសេស​ ​រួម​នឹង​​​កេរដំណែល​ប្រវត្តិសាស្រ្ត​ ពាំនាំ​​អត្ថន័យ​អរូបី​។ រូបថត៖ តឹក​សើន


 មហាពិធី​​វិសាខបូជា​​អង្គការ​សហប្រជាជាតិ​​ឆ្នាំ​២០១៤ រៀប​ចំ​នៅ​វត្ត​បាយ​ឌិញ (Bai Dinh) (ខេត្ត​និញ​បិញ - Ninh Binh​)។​ រូបថត៖ ឡឿង​ស្វឹន​ឡឹម​


ភ្ញៀវទេសចរ​​ធ្វើ​ដំណើរទៅ​គោរពបូជា​ព្រះពុទ្ធ ​នៅ​វត្តបាយ​ឌិញ​ (Bai Dinh)។ រូបថត៖ ខាញឡុង


វត្តបាយ​ឌិញ​ (Bai Dinh) មាន​របៀង​​រូបសំណាក​អរហន្ត​ ជាមួយ​នឹង​បណ្តោយ​​វែង​​១៧០០​ម៉ែត្រ​ ដាក់​តម្កល់​រូបសំណាក​​អរហន្ត​ សាង​​អំពី​ថ្ម​ដុំ​ ជាប់​ឯតទគ្គកម្ម​​ជា​របៀង​មាន​រូបសំណាក​​អរហន្ត​វែង​​បំផុត​អាស៊ី។​ រូបថត៖ តឹតសើន


 ភ្ញៀវទេសចរ ទស្សនា​បេតិកភណ្ឌ​ត្រាងអាន (Trang An)។​ រូបថត៖ តឹតសើន​

 

 ឆ្នាំ​​២០០៣ ផ្អែក​​លើ​ខឿន​ធា​វត្ត​បុរាណ​​ សហគ្រាស​ស្វឹ​ន​ទ្រឿង​ (Xuan Truong) មាន​ចិត្ត​​សម្បុរស​​ជួសជុល​ និង បើក​ទូលាយ​​វត្ត​ ដោយ​មាន​​ផ្ទៃដី​ជាង​១០០០​​ហិកតា​។ ស្ថាបត្យកម្ម​​វត្ត​ថ្មី​ស្កឹមស្កៃ​ តែ​នៅ​រក្សាបាន​លក្ខណៈ​ប្រពៃណី​ សមស្រប់​​នឹង​ជំនឿ​​អរូបី​​នៃ​ប្រជាជន​​វៀតណាម​។​

វត្តបាយ​ឌិញ​ (Bai Dinh) ស្ថិត​នៅ​លើ​ខ្នង​​​ភ្នំ បរិវេណ​​ទាំង​អស់​​បាន​រចនា​សម្រប់​នឹង​​ជ្រលង​ភ្នំ​ថ្ម​ បឹង​ទឹក​ សួន​រុក្ខជាតិ​ហ៊ុម​ព័ទ្ធ​ជុំវិញ​។ ទាំងអស់​បង្កើត​បាន​ជា​​​បរិយាកាស​​ស្ងប់ស្ងាត់​ សម្រាប់​​ភ្ញៀវទេសចរ​​អញ្ជើញ​មក​គោរពបូជា​​ព្រះពុទ្ធ​​ មាន​​អារម្មណ៍​ស្រស់​​ថ្លា​មិន​ជាប់ជំពាក់​។​

វត្ត​បាយ​ឌិញ​ (Bai Dinh) ស្ថិត​នៅ​ទីប្រជុំ​រម្មណីយ​ដ្ឋាន​​​ត្រាង​​អាន (Trang An) ធ្លាប់​ជាទីកន្លែង​​ប្រព្រឹត្តិទៅ​​មហាពិធី​បុណ្យ​វិសាខ​បូជា​ អង្គការ​សហប្រជា​ជន​ឆ្នាំ​​២០០៨ និង ឆ្នាំ​​២០១៤ អញ្ជើញ​ចូល​រួម​មាន​ថ្នាក់ដឹកនាំ​​​​រាប់​ពាន់នាក់​ តំណាង​គណៈប្រតិ​ភូ​​ពុទ្ធសាសនា​ មកពី​​ជាង​១០០​ប្រទេស​លើ​សកលលោក​៕​

 

 - វត្តបាយ​ឌិញ​ (Bai Dinh) ជា​មជ្ឈមណ្ឌល​វប្បធម៌​អរូបី​​ធំបំផុត​​​អាស៊ី​អាគ្នេយ៍​ ជា​​កម្មសិទ្ធិ​នៃ​ឯតទគ្គកម្ម​​ជាច្រើន​៖ មានពុទ្ធ​បដិមាករ​ទឹប​មាស​ធំបំផុត​អាស៊ី របៀង​​​មានអរហន្ត​វែង​​បំផុត​អាស៊ី ប្រាង្គ​អដ្ឋិធាតុ​​ខ្ពស់​បំផុត​អាស៊ី និង រូបសំណាក​​ព្រះ​សិអា​រ្យ​មេត្រី​​ធំបំផុត​អាស៊ី​អាគ្នេយ៍​។​​​

- សហការ​អភិវឌ្ឍន៍​ជើង​ដំណើរ​ទេសចរណ៍​​វត្ត​ហឿង (Huong) វត្ត​តាម​ជុក​ (Tam Chuc) វត្តបាយ​ឌិញ​ (Bai Dinh) ក្នុង​ ”សម្ពន្ធ​ទេសចរណ៍​​អរូបី​” ជា​គោល​គំនិត​​បាន​​អគ្គនាយក​ដ្ឋាន​​ទេសចរណ៍​ និង ខេត្ត​​ក្រុង​ហាណូយ​ ខេត្ត​ហាណាម (Ha Nam) ខេត្ត​​និញ​បិញ​ (Ninh Binh) ឡើង​គម្រោង​ការ​អនុវត្ត​។​

 

 អត្ថបទ៖ ង៉ឹន​ហា  
រូបថត៖ តឹក​សើន ខាញ​ឡុង ឡឿង​ស្វឹន​ឡឹម​

 

បណ្តាអត្ថបទបានផ្សាយ