ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងពិធី
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៧ មហោស្រពសមុទ្រ Nha Trang ២០១៧ ក្រោមប្រធានបទ “បើកទូលាយរង្វង់ដៃមិត្តភក្តិ” នឹងមានសកម្មភាពវប្បធម៌ ទេសចរណ៍ សិក្ខសាលានិង ការតាំងពិព័រណ៍ជាង៥០។ នេះជាឱកាសសម្រាប់ខេត្ត Khanh Hoa ឧទ្ទេសនាមជាមួយ មិត្តភក្តិជាតិនិងអន្តរជាតិនូវទួរទេសចរណ៍ដ៏វិសេសវិសាលនៅតំបន់ក៏ដូចជាលក្ខណៈប្រពៃណីនិងទំនើបរបស់ Nha Trang – Khanh Hoa។ អញ្ជើញថ្លែងមតិនៅទី នេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖
“យើងនាំគ្នាតភ្ជាប់រង្វង់ដៃ ផ្តល់មកឲ្យគ្នាភាពកក់ក្តៅ។ យើងទាំងអស់គ្នារួមដៃ តាមរយៈសកម្មភាពជាក់ស្តែង ដូចជាប្រមូលសំរាម បញ្ចេញស្នាមញញឹម ដើម្បីទីក្រុង Nha Trang ដើម្បីខេត្ត Khanh Hoa និងដើម្បីវៀតណាមកាន់តែស្រស់ស្អាត បំព្រង កាន់តែទាក់ទាញនិងកាន់តែរាក់ទាក់រួសរាយជាង។ ដើម្បីភ្ញៀវទេសចរនិង មិត្តភក្តិនៅដិតជាប់នូវមនោសញ្ចេតនាយ៉ាងល្អប្រសើរអំពីទឹកដីនិងមនុស្សវៀតណាម”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម