នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង Pleiku ខេត្ត Gia Lai នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងពិធីបើកមហោស្រពគង ឃ្មោះ Tay Nguyen ឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី
ពិធីបុណ្យនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែធ្នូ ដោយប្រមូលផ្តុំសិល្បករជាង ១ ពាន់នាក់នៃគណៈប្រតិភូចំនួន២៥ ដែលមកពីបណ្តាខេត្ត Tay Nguyen។ ពិធីបុណ្យវប្បធម៌គងឃ្មោះឆ្នាំ ២០១៨ មិនត្រឹមតែជាឱកាសដើម្បីផ្លាស់ប្តូរវប្បធម៍គងឃ្មោះប៉ុណ្ណោះទេ ថែមទាំងជាឱកាសផ្សព្វផ្សាយទេសចរណ៍ ជំរុញពាណិជ្ជកម្មនិងវិនិយោគចូលក្នុងខេត្ត Gia Lai និង Tay Nguyen ទៀតផង។
ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក អង្គការ UNESCO បានប្រគល់ជូនលំហវប្បធម៌គង ឃ្មោះ Tay Nguyen នូវគិត្តិនាម បេតិកភណ្ឌវប្បធម៍អរូបីយ៍តំណាងមនុស្សជាតិ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា មហោស្រពលើកនេះជាសកម្មភាពមួយសំដៅលើកតម្កើងនូវតម្លៃដ៏វិសេសវិសាលនិងកម្លាំងរស់មាំមួនជាអចិន្ត្រៃ យ៍ របស់វប្បធម៌គង ឃ្មោះ Tay Nguyen។
ទិដ្ឋភាពនៃពិធីបើកមហោស្រពវប្បធម៌គងឃ្មោះ Tay Nguyen ឆ្នាំ២០១៨ (រូបថតៈ Chinhphu.vn)
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖ “បក្សនិងរដ្ឋវៀតណាមជានិច្ចកាល បានផ្តាំផ្ញើរបេសកកម្មរក្សាលំហវប្បធម៌គងឃ្មោះ Tay Nguyen សម្រាប់សហគមន៍បណ្តាជនជាតិនិងប្រជាជន Tay Nguyen។
ការអភិរក្សប្រព័ន្ធអេកូឡូស៊ីនិងការលើកកម្ពស់គុណតំលៃនៃវប្បធ៌ម Tay Nguyen គឺរក្សាបរិយាការស់នៅនៃវប្បធម៍គងឃ្មោះក្នុងលំហវីរភាពពោរពេញដោយរឿងព្រេងនិទានដ៏សម្បូរបែបនៃតំបន់ Tay Nguyen។ គ្មាននរណាម្នាក់ធ្វើការនេះប្រសើរជាងម្ចាស់ស្រុកនៅទីនេះទេ ដែលជាប្រធានបទពិតនៃបណ្តាកេរតំណែលដ៏វិសេសវិសាល”។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថាគន្លឹះនៃភាពចម្រុងចម្រើនរបស់តំបន់ Tay Nguyen គឺដើម្បីអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងឱសថក្នុងទិសដៅបង្កើនអត្តសញ្ញាណនិងលក្ខណៈពិសេសក្នុងខ្សែសង្វាក់តម្លៃទំនិញកសិកម្មពិភពលោក។ តំបន់ Tay Nguyen គួរតែជានិមិត្តរូបនៃការអភិវឌ្ឍទេសចរណ៍របស់វៀតណាមដែលពោរពេញទៅដោយជំនឿនិងរឿងព្រេងរួមទាំងបេតិកភណ្ឌអាស៊ីក្នុងទសវត្សរ៍ទី ២១ ទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម