• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពវប្បធម៍ប្រជាប្រិយនិងកម្មវិធីសិល្បៈអបអរសាទរពិធីបុណ្យវិហារស្តេច Hung ឆ្នាំ២០១៨


 ទិដ្ឋភាពនៃកម្មវិធីសម្តែងសិល្បៈ

ក្នុងក្របខ័ណ្ឌនៃកម្មវិធីរំលឹក ​ខួបបិតាជាតិស្តេច Hung-​ ពិធីបុណ្យវិហារ Hung​ ឆ្នាំ ២០១៨នោះ នាយប់ថ្ងៃ​ទី២១​ ខែមេសា​ ឆ្នាំ​​២០១៨ នៅទីក្រុង V​iet Tri ខេត្ត ​Phu Tho បានប្រារ​ព្ធម​ហោ ស្រព​វប្បធម៌​ប្រជាប្រិយ​តាមដង​វិថីនិង​កម្មវិធី​អបអរសាទរពិធីបុ​ណ្យវិហារស្តេ​ច Hung ផង​ដែរ​។​ 
 
ពិធីបុណ្យ​តាមដង​វិថីនេះបានទា​ក់ទាញប្រជាជនទីក្រុ​ង Viet Tri និងស្រុក​ជុំវិញ មកទស្សនាយ៉ាងច្រើន​កុះករ​។ អ្នក​ស្រី Nguyen Thi Nhung នៅឃុំ ​Nong Trang ទីក្រុង Viet ​Tri បានចែករំលែកថា​៖ “នេះជា​លើកដំបូងដែល​នាងខ្ញុំបាន​ទស្សនាពិធី​បុណ្យតាម​ដងវិថី​ក្នុងឱកាស​បុណ្យរំលឹក​ខួប​បិតាជាតិ​ស្តេច​ Hung។ ចូលរួមកម្មវិធីតាម ​ដងវិថី នាងខ្ញុំបានទស្សនាការដ​ង្ហែដំ​រី​ Dao Xa រឿងល្ខោន​សាបស្រូវ​ទឹកផង​ដែរ​។ បាន​មើលផ្ទាល់ភ្នែកគឺសប្បាយណាស់។ នាង​ខ្ញុំក៏បាននាំកូន​ទៅ ឲ្យពួក​គេអាច​ស្វែងយល់​អំពី​វប្បធម៌​របស់​ខេត្ត”​។
 
បន្ទាប់ពីពិធីបុណ្យប្រជាប្រិយ​តាមដងវិថីគឺដល់​កម្មវិធីសិល្បៈ តា​មរយៈ​បទ ចម្រៀង​ស្ងើច​សរសើរ​អំពី​គុណ​បំណាច់​​របស់ប​ណ្តាស្តេច​ Hung​ ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top