ព័ត៌មាន
មហោស្រពផ្សាយសម្លេងក្នុងទូទាំងប្រទេសវៀតណាមលើកទី ១២ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែមេសា
មហោស្រពផ្សាយសម្លេងក្នុងទូទាំងប្រទេសវៀតណាមលើកទី ១២ នឹង ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២០ ដល់ទី ២២ មេសា (Image: VOV)
មហោស្រពផ្សាយសម្លេងក្នុងទូទាំងប្រទេសវៀតណាមលើកទី១២ ឆ្នាំ២០១៦ ដែលវិទ្យុសម្លេងវៀតណាម សហការជាមួយវិទ្យុសម្លេងទូរទស្សន៍ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម រៀបចំឡើង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ទី ២២ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុង Nha Trang ដោយប្រធានបទ «ការផ្សាយសម្លេងទំនើបលើពហុមធ្យោបាយ»។ នៅសន្និសីទកាសែតនាថ្ងៃទី ១៤ ខែមេសា លោកស្រី Nguyen Lan Huong អគ្គលេខាធិការមហោស្រពផ្សាយសម្លេង ក្នុងទូទាំងប្រទេសវៀតណាមលើកទី១២ បានឲ្យដងឹថា៖ មហោស្រពលើកនេះ គណៈចាត់តាំងទទួលបានវណ្ណកម្មប្រឡង របស់វិទ្យុនិងទូរទស្សន៍ចំនួន៦០។ បណ្ដាវណ្ណកម្មបានបង្ហាញនូវបុព្ធហេតុផ្លាស់ប្តូរថ្មី លើគ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិ។ ពិធីបើកមហាស្រពផ្សាយសម្លេងក្នុងទូទាំងប្រទេសវៀតណាមលើកទី១២ នឹងប្រារព្ធឡើងនៅម៉ោងទី ២០ ថ្ងៃទី ២០ ខែមេសា និងពិធីបិទបញ្ចប់និងប្រគល់ រង្វាន់នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៦ នៅខេត្ត Khanh Hoa៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម