• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតអន្តរសភាអាស៊ាន AIPA ៤២ បានបិទបញ្ចប់ដោយជោគជ័យ

នៅរសៀលថ្ងៃទី ២៥ ខែសីហា មហាសន្និបាតអន្តរសភាលើកទី ៤២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA-42) បានបិទបន្ទាប់ពីបីថ្ងៃធ្វើការតាមប្រព័ន្ធវីដេអូ។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញចូលរួមកិច្ចប្រជុំនេះដែលភ្ជាប់ពីទីក្រុងហាណូយ។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចូលរួមពិធីបិទមហាសន្និបាត AIPA-42 (រូបថត៖ Nguyen Diep/TTXVN)


ថ្លែងនៅក្នុងពិធីបិទមហាសន្និបាត AIPA-42 លោក Abdul Rahman Taib Pehin Orang Kaya Seri Lela ប្រធានមហាសន្និបាត AIPA-42, ប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេ ដារូសាឡាមបានមានប្រសាសន៍ថា មហាសន្និបាត AIPA-42 បានពិភាក្សាលើបញ្ហាចម្រុះនៅក្នុងវិស័យជាច្រើន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសភា ជាពិសេសការប្តេជ្ញាចិត្តរបស់ AIPA ក្នុងការកសាងសហគមន៍អាស៊ាន ដើម្បីបង្កើតបរិយាកាសសន្តិភាព ស្ថិរភាពនិងកសាងភាពសម្បូររុងរឿងរួមគ្នាសម្រាប់តំបន់។
មហាសន្និបាត AIPA-42 ក៏បានអនុម័តលើសេចក្តីសម្រេចមួយដើម្បីបញ្ចូលសភាអ្នកសង្កេតការណ៍អ៊ុយក្រែននិងប៉ាគីស្ថាន ពង្រីកបណ្តាញអ្នកសង្កេតការណ៍ បង្កើតបណ្តាញការទូតសភាឲ្យកាន់តែទូលំទូលាយជាង។

នៅក្នុងពិធីបិទលោក Abdul Rahman Taib Pehin Orang Kaya Seri Lela បានប្រគល់ញញួរ AIPA និងផ្ទេរមុខតំណែងជាប្រធាន AIPA ២០២២ ដល់ប្រធានរដ្ឋសភាកម្ពុជាតាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសព្រុយណេដារូសាឡឹម។

មុនពិធីបិទសម័យប្រជុំពេញអង្គលើកទី ២ ប្រមុខរដ្ឋ/ប្រតិភូរដ្ឋសភាបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃមហាសន្និបាត AIPA -42 ។

 

លោកAbdul Rahman Taib ប្រធាន AIPA-42, ប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេដារូសាឡាមថ្លែងក្នុងពិធីបិទ (រូបថត៖ Nguyen Diep/TTXVN)



ចូលរួម AIPA-42 ក្នុងរាល់មតិយោបល់និងសំណូមពរទាំងអស់ គណៈប្រតិភូវៀតណាមតែងតែបង្ហាញនូវទស្សនៈដែលចាំបាច់ត្រូវលើកកម្ពស់និងពង្រឹងនូវតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរឌីជីថល ដោះស្រាយរាល់ឧបសគ្គតាមរយៈ ក្របខ័ណ្ឌច្បាប់សមស្រប ជំរុញការកសាងសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល។ វៀតណាមក៏បានអំពាវនាវឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការនិងការចែក រំលែកបទពិសោធន៍ ជាពិសេសក្នុងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ -១៩ ប្រកបដោយប្រសិទ្ធភាពនិងស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍន៍ ព្រមទាំងចែកចាយវ៉ាក់សាំងព្យាបាលនិងឧបករណ៍ប្រកប ដោយសមភាពដើម្បីឆ្លើយតបនឹងកូវីដ ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top