• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាពិធីរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជននៅ Con Dao


មហាពិធីរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជននៅ Con Dao

នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅឈាបនដ្ឋាន Hang Duong, ស្រុក Con Dao, ខេត្ត Ba Ria – Vung Tau បានប្រព្រឹត្តទៅមហាពិធីរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជន​នៅ Con Dao។ សាសនិក អតីតទណ្ឌិតនយោបាយដែលត្រូវបានឃុំឃាំងនៅ ​Con Dao បណ្ដាវីរយុទ្ធជន កងកម្លាំងប្រដាប់អាវុធ រដ្ឋអំណាច និងប្រជាជនស្រុក​Con Dao បានអញ្ជើញចូលរួមមហាពិធីនេះ។ លោក Nguyen Van Hau អតីតទណ្ឌិតនយោបាយ Con Dao បានអោយដឹងថា៖          “ ឆ្ពោះទៅសីលធម៌៖ផឹកទឹកនឹកដល់ប្រភពដើមរបស់ប្រជាជាតិ គណៈ​កម្មាធិការទំនាក់ទំនងទណ្ឌិតនយោបាយ Con Dao ទីក្រុងហាណូយ បានរួម​សហការជាមួយសមាគមពុទ្ធសាសនាវៀតណាមរៀប​ចំ​មហាពិធីរំលឹកវិញ្ញាណ​ក្ខន្ធនេះ។ ពិធីនេះក៏ជាឱកាសមួយដើម្បីអប់រំអំពីប្រពៃណីស្នេហារជាតិ និង​មោទនភាពជាតិចំពោះជំនាន់វ័យក្មេង ជាពិសេសគឺការអប់រំអំពីកិច្ចការពារ​អធិបតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេស៕”

តាម VOV5-វិទ្យុសម្លេងវៀតណាម


អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

នារសៀលថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត អេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម គឺលោក Bader Abdullah Almatrooshi។

Top