• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (ADSOM) បានបើកនៅថ្ងៃទី ២៤ ខែមីនា តាមប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់ប្រ៊ុយណេដែលជាប្រទេសប្រធានអាស៊ានក្នុងឆ្នាំ ២០២១។

ឧត្តមសេនីយ៍ឯក លោក Hoang Xuan Chien  អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងជាប្រធានគណៈប្រតិភូវៀតណាម បានចូលរួមកិច្ចប្រជុំ (រូបថត៖ VOV)


ឧត្តមសេនីយ៍ត្រីបម្រុង Sato Seri bin Haji Ma’awiah លេខាប្រចាំការនៃក្រសួងការពារជាតិប៊្រុយណេ ដឹកនាំកិច្ចប្រជុំនេះ។ ឧត្តមសេនីយ៍ឯក លោក Hoang Xuan Chien  អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងជាប្រធានគណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំ ប្រតិភូបានស្តាប់លោកអគ្គលេខាធិការរងអាស៊ាន Robert Matheus Michael Tene ធ្វើបច្ចុប្បន្នភាពនូវស្ថានភាពកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះ នៅក្នុងអាស៊ាន។ ទន្ទឹមជាមួយគ្នានោះ ប្រ៊ុយណេ-ប្រទេសប្រធានអាស៊ាន ២០២១ បានរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ របស់ក្រុមការងារមន្ត្រីការពារជាតិអាស៊ាន (ADSOM WG) និងលទ្ធផលនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី ១៨។

 

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)


អង្គប្រជុំបានឯកភាពជាឯកច្ឆ័ន្ទក្នុងការដាក់ជូនកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាននូវសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ADMM និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានបើកចំហ (ADMM +) ក៏ដូចជា ឯកភាពលើការត្រៀមរៀបចំកិច្ចប្រជុំ ADSOM + ដែលនឹងប្រព្រឹត្តទៅនៅខែមេសាឆ្នាំ ២០២១។ លើសពីនេះទៀតអង្គប្រជុំក៏បានពិចារណាលើសំណើរបស់ប្រទេសនានា រួមទាំងកាលវិភាគនៃកិច្ចប្រជុំក្រៅផ្លូវការ នៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន+១ និងសមយុទ្ធកងទ័ពជើងទឹករបស់ប្រទេសអាស៊ានជាមួយកងទ័ពជើងទឹកនៃសហព័ន្ធរុស្ស៊ីផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top