14/07/2019 11:59 GMT+7 Email Print Like 0

មន្ទីរពេទ្យកុមារមជ្ឈិមត្រូវជាអាស័យដ្ឋានពិនិត្យព្យាបាលជំងឺឈានមុខ


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរួបអនុស្សាវរីយ៍ជាមួយវេជ្ជបណ្ឌិត និងកម្មាភិបាលនៃមន្ទីរពេទ្យកុមារមជ្ឈិម 
 

 នាព្រឹកថ្ងៃទី១៣​ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិ​បាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវាសាងសង់និងអភិវឌ្ឍន៍​មន្ទីរពេទ្យ​កុមារ​មជ្ឈិម (១៤កក្កដា១៩៦៩-១៤កក្កដា២០១៩) និងបំពាក់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី២ ចំពោះមន្ទីរពេទ្យ​ផងដែរ។

អញ្ជើញ​ថ្លែងក្នុងពិធី  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណង​ចង់​ឲ្យមន្ទីរ​ពេទ្យ​ត្រូវជា​អាស័យដ្ឋាន​ពិនិត្យ​ព្យាបាលជំងឺឈានមុខក្នុងវិស័​យពេទ្យកុមារ។ ក្នុងពិធីនេះ នាយករដ្ឋមន្ត្រីលោក​ Nguyen Xuan Phuc បា​នវាយតម្លៃខ្ពស់ចំពោះការដែល​ មន្ទីរពេទ្យកុមារមជ្ឈិមបាន​ក្លាយទៅជា​អាស័យដ្ឋាន​ពិនិត្យ​ព្យាបាល​ជំងឺគួរ​ឲ្យទុកចិត្តសម្រាប់ប្អូនកុមារដែ​លរងជំងឺធ្ងន់ និងជា​ទីបង្អែកសម្រាប់​ប្រព័ន្ធ​ពេទ្យកុមារ​ទូទាំង​ប្រទេស​ផង​ដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phu​c អញ្ជើញមានប្រសាសន៍ថា៖ “​ដើម្បីលើក​កម្ពស់​គុណភាព​ពិនិត្យ​ព្យាបាលជំងឺសម្រាប់កុមារនោះ ភារកិច្ចត្រូវបានដាក់ចេ​ញគឺធ្ងន់ធ្ងរណាស់ ដែល​ទាមទារ​ឲ្យកម្មាភិបាល​ទាំងអស់​ វេជ្ជបណ្ឌិតទាំងអស់ ភ្នាក់​ងារសុខាភិបាល ត្រូវខិតខំប្រឹងប្រែង​ដោយឥត​ឈប់​ឈរ​លើគ្រប់​វិស័យ​។ យ៉ាង ណាមិញ មន្ទីរពេទ្យ​កុមារមជ្ឈិម ត្រូវជាអាសយ​ដ្ឋាន​ពិនិត្យ​ព្យាបាល​ជំងឺឈាន​មុខលើ​វិស័យ​ពេទ្យកុមារ​។ មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យត្រូវមានការផ្លាស់ប្តូរ​ថ្មី ស្វាហាប់និងមានការច្នៃប្រឌិត​ ជាពិសេស​ បង្កើនការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងការកសាងប្រព័ន្ធអភិបាលកិច្ចទំនើបទៀតផង ដើម្បីនាំ​មន្ទីរពេទ្យកុមារមជ្ឈិម បានក្លាយទៅជាមន្ទីរពេទ្យកុមា​រជឿនលឿន ទំនើប មានគុណភាព​ខ្ពស់ក្នុង​តំបន់និង​លើពិភព​ លោកជាពុំខាន”។

នាយ​ករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យមន្ទីរពេទ្យ លើក​កម្ពស់គុណភាព​ពិនិត្យព្យាបាល​ជំងឺដោយ​ឥត​ឈប់​ឈរ អភិក្រមជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យាទំនើប។ ម្យ៉ាងវិញទៀត បន្តបណ្តុះ​បណ្តាល​ប្រភពធន​ធាន​មនុស្សនិង​ផ្ទេរប្រគល់បច្ចេកទេសសម្រាប់​ ប្រព័ន្ធពេទ្យកុមារទូទាំងប្រទេស​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ