• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សរាប់សិបនាក់ត្រូវស្លាប់ក្នុងការវាយប្រហារនៅទីក្រុងម៉ានីលហ្វីលីពីន


 មនុស្សរាប់សិបអ្នកត្រូវស្លាប់ក្នុងការវាយប្រហារនៅទីក្រុងម៉ានីលហ្វីលីពីន
មនុស្សយ៉ាងហោចណាស់ចំនួន ៣៤ នាក់ត្រូវស្លាប់ក្នុងការប្លន់ ប្រដាប់អាវុធដែលបានកើតមានឡើងនាព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៧ នៅទីកន្លែងសំរាក់លំហែរកាយ Resorts World Manila របស់ហ្វីលីពីន។ កា​ណាល់​ ANC News បានឲ្យដឹងថា៖ ជនរងគ្រោះត្រូវស្លាប់ដោយមិនអាចដកដង្ហើមបានក្នុងពេលដែល ស្វែងរកផ្លូវលួចរត់ចេញពីទីកន្លែងកើតហេតុ។ កំលាំងប៉ូលីសបានកំណត់មុខសញ្ញាបានម្នាក់ដែលមិនទាន់ដឹង​ច្បាស់ពីអត្តសញ្ញាណនោះឡើយបានសម្លាប់ខ្លួនបន្ទាប់ពីបាញ់រះទៅលើក្រុមបុគ្គលិកសន្តិសុខដែលកំពុងដាក់ពង្រាយនៅទីកន្លែងកើតហេតុនោះ។  មជ្ឈដ្ឋានមន្ត្រីបានឲ្យដឹងដែមទៀតថា៖ មនុស្សចំនួន ៥៤ នាក់ទៀតរងរបួសក្នុងការវាយប្រហារ។ អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួលខុសត្រូវដំណើរការវាយប្រហារពោលខាងលើ។ ប៉ុន្តែ មេបញ្ជាការប៉ូលីសជាតិហ្វីលីពីន លោក Ronald dela Rosa បានអះអាងថា៖ ការវាយប្រហារនេះមិនជាទង្វើភេរវកម្មទេតែជាការប្លន់ដោយជនប្រដាប់អាវុធមួយក្រុមបង្កឡើងប៉ុណ្ណោះ។

នាបច្ចុប្បន្ន កងទ័ពហ្វីលីពីនកំពុងតាមដានរាល់ទង្វើ ហើយកំលាំងប៉ូលីសប្រដាប់អាវុធត្រូវបានដាក់ពង្រាយនៅទីកន្លែងកើតហេតុផងដែរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Cam Tu ទើបតែចុះហត្ថលេខា និងចេញសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការបន្តអនុវត្តសេចក្តីសម្រេចលេខ ១៩/២០២២ របស់មជ្ឈិមបក្ស លើកទី ១៣ ស្តីពីកសិកម្ម កសិករ និងតំបន់ជនបទរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

Top