• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មណ្ឌល Van Mieu-Quoc Tu Giam បានដាក់ឲ្យដំណើរការប្រព័ន្ធបកប្រែស្វ័យប្រវត្តិតាមរយៈភាសាចំនួន៨

នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ មជ្ឈមណ្ឌលប្រតិបត្តិវប្បធម៌វិទ្យាសាស្ត្រ Van Mieu-Quoc Tu Giam បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបកប្រែស្វ័យប្រវត្តិតាមរយៈភាសាចំនួន៨ បម្រើភ្ញៀវជាតិនិងអន្តរជាតិ។


ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN)

ភាសាចំនួន៨រួមមាន ភាសាវៀតណាម អង់គ្លេស អេស្ប៉ាញ កូរ៉េខាងត្បូង ជប៉ុន ថៃនិងចិន។ លោក Le Xuan Kieu នាយកមជ្ឈមណ្ឌលប្រតិបត្តិវប្បធម៌វិទ្យាសាស្ត្រ Van Mieu-Quoc Tu Giam បានឲ្យដឹងថា៖

“ប្រការមួយគឺមិនត្រឹមតែ Van Mieu-Quoc Tu Giam ប៉ុណ្ណោះទេ ថែមទាំងទីតាំង ទេសចរណ៍មួយចំនួនទៀត យើងមិនទាន់មានការបកប្រែតាមបទដ្ឋានទេ។ មួយទៀតគឺភ្ញៀវមកទស្សនា Van Mieu មានសញ្ជាតិផ្សេងគ្នា ប៉ុន្តែយើងខ្ញុំភាគច្រើនគឺបម្រើភ្ញៀវ ដែលប្រើប្រាស់ភាសាអង់គ្លេសប៉ុណ្ណោះ រីឯភាសាដទៃមិនទាន់បម្រើបានឡើយ។ ហេតុដូច្នេះបានជាយើងខ្ញុំបានកសាងប្រព័ន្ធបកប្រែស្វ័យប្រវត្តិតាមរយៈភាសាចំនួន ៨ និងប្រើប្រាស់បច្ចេកវិទ្យា​ទំនើប។ ប្រការគួរឲ្យកត់សម្គាល់គឺខ្លឹមសារត្រូវតាមបទដ្ឋាន ភាសាដោយបានពិគ្រោះយោបល់ពីជំនាញការនិងអ្នកវិទ្យាសាស្ត្រច្រើនរូប ផងដែរ”៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top