• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មជ្ឈដ្ឋានមន្ត្រីកាណាដាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាមនិងការចូលរួមវិភាគទានរបស់សហគមន៍ ប្រជាជនដើមកំណើតវៀតណាម

អង្គប្រជុំដែលចូលរួមព្រឹត្តិការណ៍តាមប្រព័ន្ធវីដេអូ  “បុណ្យតេតវៀតណាម ៖ សហគមន៍ដ៏ខ្លាំងមាំមួន» (រូបថត៖ VNA)
 

នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ស្ថានទូតវៀតណាមប្រចាំនៅកាណាដា សហការជាមួយសមាគមកាណាដា - វៀតណាម (CVS) បានរៀបចំព្រឹត្តិការណ៍តាមប្រព័ន្ធវីដេអូ  “បុណ្យតេតវៀតណាម ៖ សហគមន៍ដ៏ខ្លាំងមាំមួន»។

ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់អាណិកជនវៀតណាមជាច្រើនដែលកំពុងតែរស់នៅនៅ ប្រទេស កាណាដាក៏ដូចជាមន្ត្រីនិងមិត្តភក្តិក្នុងប្រទេសម្ចាស់ផ្ទះផងដែរ។ ក្នុងសារលិខិតជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម (ឆ្នាំឆ្លូវត្រីស័ក២០២១) ជូនដល់សហគមន៍ប្រជាជនវៀតណាម នៅកាណាដា និងជុំវិញពិភពលោក នាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau បានអះអាងថា៖“ សម្រាប់ប្រជាជនកាណាដាទាំងអស់ នេះគឺជាឱកាសមួយ ដើម្បីទទួលស្គាល់ការចូលរួមវិភាគទានដ៏ធំធេងដែលប្រជាជនកាណាដាដើមកំណើតវៀតណាមបាននិងកំពុងតែ ខិតខំប្រឹងប្រែងធ្វើនៅគ្រប់វិស័យនៅទូទាំងប្រទេសនេះ” ។

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាណាដា លោក Pham Cao Phong បានវាយតំលៃ ខ្ពស់ចំពោះចំណងសាមគ្គីភាព និងការផ្តល់ជំនួយឧបត្ថម្ភគ្នាទៅវិញទៅមករបស់សហគមន៍ប្រជាជនវៀតណាម នៅកាណាដាក្នុងបរិបទដែលជំងឺរាតត្បាត COVID-19 ផ្ទុះឡើង ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ចំណងមិត្តភាពដ៏ល្អប្រពៃរវាងវៀតណាមនិងកាណាដាផងដែរ។ លោកឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវ បំណងប្រា ថ្នានាពេលខាងមុខថាសហគមន៍ជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅកាណាដានឹងបន្តរួបរួមគ្នា និងចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍន៍ជាតិនិងការការពារអធិបតេយ្ យភាពជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top